ជាតិ
ផលិតផលខូចគុណភាពជាង១០០តោន នឹងត្រូវកម្ទេចចោល រូបភាព៖ ផលិតផលក្លែងក្លាយ ដែលត្រូវបានសមត្ថកិច្ចកម្ទេចចោលនាពេលកន្លងមក
× ផលិតផលចំណីអាហារខូចគុណភាពជាង១០០តោន នឹងត្រូវកម្ទេចចោល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ផលិតផលទាំងនោះ គឺមានផ្ទុកធាតុគីមី ដែលប៉ះពាល់ដល់សុខភាព។ ប្រភពដដែល បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះនៃ គ.ប.ផ.ក. បានបង្ក្រាប និងរឹបអូសផលិតផលខូចគុណភាពទាំងនោះពីជនល្មើស ដែលស្តុកទុក ផលិត និងចែកចាយដោយខុសច្បាប់នាពេលកន្លងមក។
បើតាមប្រភពខាងលើ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំនៃក្រសួងនានា តំណាងអង្គទូតមួយចំនួនប្រចាំនៅកម្ពុជា ស្ថាប័នតុលាការ និងភាគីពាក់ព័ន្ធផ្សេងទៀត នឹងចូលរួមក្នុងពិធីកម្ទេចផលិតផលខូចគុណភាពទាំងនោះ ដែលរៀបចំឡើងនៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com