FIFA
អន្តរជាតិ
ជាងកាត់សក់​ម្នាក់​នៅ​ស៊ែ​ប៊ី ច្នៃ​ម៉ូត​សក់​ជា «​មុខ Messi និង Ronaldo»
13, Jun 2018 , 9:39 pm        
រូបភាព
ដោយ: ធីតា
​នាឱកាស​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី ជាងកាត់សក់​ស៊ែ​ប៊ី​ម្នាក់ មាន​សេវាកម្ម​ពិសេស​សម្រាប់​ភ្ញៀវ​តាមរយៈ​ការច្នៃ​ម៉ូត​នៅ​ក្បាល​ផ្នែក​ខាងក្រោយ ជា​រូប Messi និង Ronaldo​។​



​អស់​រយៈពេល​៩​ឆ្នាំ​មកហើយ ដែល​លោក Mario Hvala បានចាប់ផ្តើម​ប្រើ​កន្ត្រៃ​របស់ខ្លួន​ច្នៃ​ចេញ​ទៅជា​រូបភាព​សិល្បៈ​ផ្សេងៗ​នៅ​ក្បាល​របស់​ភ្ញៀវ​ដែល​និយម​លេង​ម៉ូត​សក់​។ នាឱកាស​នៃ​ព្រឹត្តិការណ៍ World Cup ខាងមុខ ហាង​របស់លោក​ដែល​ស្ថិតនៅ​ក្រុង Novi Sad ផ្តល់​សេវាកម្ម​ច្នៃ​ក្បាល​ខាង​មុខជា​មុខ Messi និង Ronaldo​។​

​តាម​សំដី​ដែល​ដកស្រង់​ដោយ AFP លោក Hvala បាន​អះអាង​ការប្រើ​កន្ត្រៃ​ច្នៃ​ទម្រង់​មុខ​មនុស្ស ពិតជា​មានការ​ពិបាក​ខ្លាំង ដែល​ត្រូវ​ចំណាយពេល​ពី​៥​ម៉ោង​ទៅ​៧​ម៉ោង​ប៉ុណ្ណោះ​។ ដោយសារតែ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Messi មាន​ភាពល្បីល្បាញ​ខ្លាំង លោក​បាន​ច្នែ​មុខ​កីឡាករ​នេះ​មុនគេ បន្ទាប់មក​មាន​ភ្ញៀវ​កុម្ម៉ង់​មុខ Ronaldo​។​



​ទោះបីជា​ជា​ស៊ែ​ប៊ី មាន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ World Cup ក៏ដោយ ប៉ុន្តែ​ភ្ញៀវ​របស់លោក​ភាគច្រើន​និយម​តែ​ឲ្យ​មុខ Messi និង Ronaldo​។ លោក Hvala បាន​បញ្ជាក់ថា​៖ «​ភ្ញៀវ​ជាច្រើន​ពេញចិត្ត ហើយ​ខ្ញុំ​ទទួលបាន​ការរិះគន់​បែប​ស្ថាបនា​ច្រើន​»​។​

​លោក Aleksa Maricevic អាយុ​២៧​ឆ្នាំ ដែលជា​អ្នកគាំទ្រ Messi បាន​អះអាងថា នេះ​ជា​លើក​ទី​ពីរ​របស់ខ្លួន​ហើយ​ដែល​សាក់​បែបនេះ ដោយ​កន្លងមក គេ​ធ្លាប់​សាក់​មុខ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ៕


Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com