FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ​បណ្តេញ​គ្រូបង្វឹក​មួយថ្ងៃ​មុន​បើក World Cup
13, Jun 2018 , 6:28 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បានសម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ តាមរយៈ​ការបណ្តេញ​លោក Julen Lopetegui ពី​តំណែង​គ្រូបង្វឹក មួយ​ថ្ងៃមុន​ការបើក​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី និង​ពីរ​ថ្ងៃមុន​ពេលដែល​ពួកគេ​ត្រូវ​តទល់​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​ជំនួប​ក្នុង​ពូ​ល B​។​


អត្ថបទទាក់ទង

លោក Julen Lopetegui បានធ្វើ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ អន់ចិត្ត​យ៉ាងខ្លាំង បន្ទាប់​លោក​ត្រូវ​បានប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ក្លិប Real Madrid កាលពី​ថ្ងៃ​អង្គារ ខណៈដែល​លោក​កំពុងមាន​ភារកិច្ច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នៅ World Cup​។​
 
​លោក Luis Rubiales ប្រធាន​សហព័ន្ធ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​នៅទីនេះ ដើម្បី​និយាយថា យើង​បង្ខំចិត្ត​បណ្តេញ​គ្រូបង្វឹក​ពី​តំណែង​»​។​
 
​កាលពី​ខែ​មុន លោក Lopetegui បាន​ចុះកិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ប៉ុន្តែ​លោក Rubiales ខឹងសម្បារ​យ៉ាងខ្លាំង​ពេល​ឮថា គ្រូបង្វឹក​រូបនេះ រវល់​ទៅ​ពិភាក្សា​ជាមួយ​ក្លិប​ជើងឯក​អឺរ៉ុប Real Madrid​។​
 
​គិត​ត្រឹម​ពេលនេះ មិនទាន់មាន​សេចក្តីប្រកាស​ណាមួយ​ឡើយ​ទាក់ទង​នឹង​អ្នក​ដែល​ត្រូវ​ជំនួស​តំណែង ខណៈ​អេ​ស្ប៉ា​ញ ត្រូវ​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង Sochi នា​ថ្ងៃ​សុក្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com