FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក កាណាដា និងម៉ិកស៊ិក ក្លាយជាសហម្ចាស់ផ្ទះ World Cup 2026 ប្រធានសហព័ន្ធកីឡាបាល់ទាត់ទាំងបីប្រទេសរីករាយក្រោយដេញថ្លៃបានជោគជ័យ។ រូបថត AFP
× FIFA World Cup នឹងត្រូវបានរៀបឡើងនៅប្រទេសចំនួន៣ជាលើកដំបូងនាឆ្នាំ២០២៦ បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ទទួលបានគាំទ្ររួមគ្នា៦៧ភាគរយ ខណៈម៉ារ៉ុកដែលជាគូប្រជែងបាន៣៣ភាគរយ។
ការបោះឆ្នោតគាំទ្របេក្ខភាពម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២៦ បានប្រព្រឹត្តនៅថ្ងៃទី១៣ ខែមិថុនា នេះ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ក្រោមការចូលរួមរបស់ក្រុមប្រឹក្សាប្រតិបត្តិរបស់ FIFA និងសហព័ន្ធដែលជាសមាជិកចំនួន២១១ ។
ជាមួយគ្នានេះផងដែរ ចំនួនក្រុមដែលចូលរួមនឹងកើនពី៣២ក្រុមទៅ៤៨ក្រុម៕
© រក្សាសិទ្ធិដោយ thmeythmey.com