FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​របស់​អេ​ស្ប៉ា​ញ មុន​បើក World Cup ១​ថ្ងៃ​
13, Jun 2018 , 7:41 pm        
រូបភាព
លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​របស់​អេ​ស្ប៉ា​ញ។ រូបថត AFP
លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​របស់​អេ​ស្ប៉ា​ញ។ រូបថត AFP
ដោយ: ថ្មីៗ
​អេ​ស្ប៉ា​ញ បានតែងតាំង​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី ក្រោយ​ការបណ្តេញ​លោក Julen Lopetegui ពី​តំណែង​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែមិថុនា ដដែល​នេះ​។​



​លោក Hierro អាយុ​៥០​ឆ្នាំ ដែលជា​អតីត​ខ្សែការពារ​ក្លិប Real Madrid និង Bolton Wanderers ផងដែរ​នោះ មាន​ពេលវេលា​ដ៏​ប្រកៀក​បំផុត​ក្នុងការ​ដឹកនាំ​ក្រុម ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ជើងឯក​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់​នា​ថ្ងៃ​សុក្រ សម្រាប់​ជំនួប​ដំបូង​ក្នុង​ពូ​ល B​។​

​នៅមុន​កាន់​បន្ទុក​ដ៏​ធ្ងន់​នេះ លោក Hierro មាន​តួនាទី​នាយក​កីឡា​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​

អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com