ពីនេះ ពីនោះ
កិរិយាសព្ទ «​ជៀស និង​ចៀស​» នៅក្នុង​សំណេរ​មួយណា​ត្រូវ​?
17, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ពាក្យ​នៅក្នុង​សំណេរ​តែងតែ​គេច​មិន​ផុតពី​ពាក្យ​ខុស និង​ត្រូវ តែ​គេ​ចាំបាច់​ត្រូវតែ​ផ្ទៀ​ត​ផ្ទាត់​យកចិត្តទុកដាក់ ទើប​ធ្វើ​ឲ្យ​សំណេរ​នោះ​ល្អ​ឥត​ខ្ជោះ​។  រវាង​ពាក្យ «​ជៀស និង​ចៀស​» នេះ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះអាងថា​ត្រឹមត្រូវ​ដូចគ្នា​។ «​ជៀស និង​ចៀស​» ជាការ​គេចចេញ​,​ដើរ​វាង​, ថយ​ចេញ​, ដើរ​ងាក​បែរ​មិន​ឲ្យ​ប៉ះទង្គិច​គ្នា​។​



​គួរបញ្ជាក់​ផងដែរ​ថា ពាក្យ​ដែល​ផ្តើម​ដោយ ព្យព្ជានៈ «​ច​» មួយចំនួន ត្រូវបាន​ប្តូរ​ទៅជា​ព្យព្ជានៈ «​ជ​» តែ​ក៏​ស្ថិតនៅក្នុង​ភាពត្រឹមត្រូវ​ដដែល​។ ពាក្យ​ទាំងនោះ​រួមមាន​ដូចជា ចួន ទៅជា​ជួន​, ចួប ទៅ​ជួប​, ចៀន ទៅ ជៀន​, ចំទង់ ទៅ​ជំទង់​,​ចំពូក ទៅជា​ជំពូក​, ចំទាស់ ទៅជា​ជំទាស់​, ចំទើត ទៅជា​ជំ​ទើត​,​ចំទើស ទៅជា ជំទើស​,​ចំនួប ទៅជា​ជំនួប​, ចំទាំង ទៅជា​ជំទាំង​, ចំទើរ ទៅជា​ជំទើរ​។​ល​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com