ពីនេះ ពីនោះ
«​ស្នានីយ​» និង​»​ស្ថានីយ​» មានន័យ​ខុសគ្នា​បែបណា​?
18, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​ស្នានីយ​» និង​«​ស្ថានីយ​» ដែល​មានន័យ​ខុសគ្នា ហើយ​ខ្លឹមសារ​ក៏​ផ្សេងគ្នា​ដែរ​។ តើ​ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ខុសប្លែកគ្នា​ដូចម្តេច​?



»​ស្នានីយ​» ជា​ភាសាសំស្ក្រឹត និង​បាលី​លាយ​គ្នា ហៅថា ន​ហា​នី​យ ជា​ពាក្យ​ដែល​បញ្ជាក់ថា កន្លែង​សម្រាប់​ងូតទឹក ឬ​របស់​សម្រាប់​ប្រើ​ដើម្បី​ជម្រះ​កាយ ដោយ​សាប៊ូ​។ ស្នានីយភណ្ឌ របស់​ប្រើ​សម្រាប់​ងូត​។ ស្នានីយវារី ទឹក​សម្រាប់​ងូត​។

​ចំពោះ «​ស្ថានីយ​» ក៏​ជា​ភាសាសំស្ក្រឹត និង​បាលី​លាយ​គ្នា​ផងដែរ ដែលជា​គួរ​ជាទី​តាំង​, ទី​សម្រាប់​ចត​, ទី​សម្រាប់​ស្នាក់នៅ​, ទី​សម្រាប់​ឈប់​,​ទីសំចត​, ដំណាក់​សម្រាប់​ឈប់សម្រាក​, សម្រាប់​ដាក់រទេះ​,​ស្រុក​,​ភូមិ​,​លំនៅ ជាដើម​។ ម្យ៉ាងវិញទៀត ពាក្យ​«​ស្ថានីយ​» ក៏​អាច​សរសេរ​ជា «​ឋានីយ​» ក៏បាន សុទ្ធតែ​បញ្ជាក់ថា​ត្រឹមត្រូវ​ដូចគ្នា​។




Tag:
 ​ពន្យល់​ពាក្យ​
 ​ស្នានីយ​
 ​ស្ថានីយ​
© រក្សាសិទ្ធិដោយ thmeythmey.com