កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​នាំចូល​កីឡាករ​ប្រេ​ស៊ី​ល Valci Teixeira Júnior ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ជើង​ទី​២
15, Jun 2018 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ចុះកិច្ចសន្យា​នាំចូល​កីឡាករ​ប្រេ​ស៊ី​ល Valci Teixeira Júnior ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​នា​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨​។ មុន​មក​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​ថៃ Samut Sakhon នា​ដើមរដូវ​កាល​ឆ្នាំ​២០១៨​។​



​ក្រោយ​ខ្សែប្រយុទ្ធ​អង់គ្លេស Jorin John រងរបួស​ជង្គង់​អាច​អវត្តមាន​រយៈពេល​យូរ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Valci Teixeira Júnior ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់តែខ្លាំង សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ ការប្រកួត​ជើង​ទី​២​នឹង​ចាប់ផ្តើម​នា​ចុងខែ​មិថុនា​នេះ​។​

​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ ជោគជាំ​ដោយ​បទពិសោធ​លេង​កីឡាបាល់ទាត់​នៅ​តំបន់​អាស៊ី ពិសេស​ប្រទេស​ថៃ​។ ប៉ុន្តែ​ក្លិប​ដែល កីឡាករ​កម្ពស់​១.៩០​ម៉ែត្រ​រូបនេះ​ប្រកប​អាជីព​មួយរយៈ​ចុងក្រោយ​នេះ ភាគច្រើន​ជា​ក្លិប​លំដាប់​ទី​២ និង​ទី​៣​។ កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ Valci លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​ថៃ Samut Sakhon ដោយ​បង្ហាញខ្លួន​បាន​១៥​ប្រកួត​រកបាន​៨​គ្រាប់​។

​នៅ​ឆ្នាំ​២០១៧ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​ថៃ Udon Thani F.C ក្រោយ​ផ្ទេរ​មកពី​ក្លិប​លំដាប់​ទី​៣​ជប៉ុន
Gainare Tottori នៅ​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៥ កីឡាករ Valci លេង​ឲ្យ​ក្លិប​លំដាប់​ទី​៣ Ayutthaya F.C ក្រោយ​លេង​ឲ្យ​ក្លិប​លំដាប់​ទី​៣​ថៃ Bangkok F.C នៅ​ឆ្នាំ​២០១៤ ដោយបាន​ជួយ​ក្លិប​នេះ​ឡើង​ទៅលេង​ក្របខណ្ឌ​ទី​២​ថៃ​។       

​ឆ្នាំ​២០១៣ ខ្សែប្រយុទ្ធ​រូបនេះ​លេង​ក្លិប​លំដាប់​ទី​២​ថៃ Krabi ក្រោយ​លេង​ឲ្យ​ក្លិប​លំដាប់​ទី​៤​ថៃ Pluakdaeng Rayong United F.C បាន​ពាក់កណ្តាល​រដូវ​កាល​។ នៅ​ឆ្នាំ​២០១២ រូបគេ​លេង​ក្លិប​ក្របខណ្ឌ​កំពូល​របស់​អូ​ម៉​ង់ Al-Nahda Club ដោយ​បង្ហាញខ្លួន​បាន​២២​លើក​រកបាន​៦​គ្រាប់​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៥​មាន​១៤​ពិន្ទុ ក្រោយ​ឈ្នះ​៤ ស្មើ​២ និង​ចាញ់​៣៕ 


Tag:
 Cambodian League 2018
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com