ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញច្បាប់៖ អ្នកបង្ហោះរូបភាព ឬវីដេអូ ដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល អាចមានទោស
× ភ្នំពេញ៖ ការបង្ហោះរូប ឬវីដេអូ ដែលមានលក្ខណៈអាសអាភាស ដែលធ្វើឲ្យអ្នកមើលមានអារម្មណ៍ស្រើបស្រាល អាចប្រឈមផ្លូវច្បាប់ បើទោះជាអ្នកបង្ហោះនោះជាសាមីខ្លួនក៏ដោយ។ រឹតតែប្រឈមទោសធ្ងន់ធ្ងរថែមទៀតនោះ គឺការបង្ហោះរូបភាព ឬវីដេអូអាសអាភាសរបស់កុមារ។ នេះបើតាមការលើកឡើង របស់លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ។
លោកមេធាវីខាងលើបានបន្ថែមទៀតថា ប្រជាពលរដ្ឋមួយចំនួន កំពុងរំលោភលើសិទ្ធិអ្នកដទៃដោយមិនដឹងខ្លួន ជាពិសេសការបង្ហោះរូបភាព ឬវីដេអូណា ដែលមានរូបអ្នកដទៃ ហើយគេមិនពេញចិត្តឲ្យបង្ហោះ។ ការបង្ហោះរូប ឬវីដេអូ ដែលគ្មានការអនុញ្ញាតពីអ្នកពាក់ព័ន្ធនេះហើយ ដែលអាចធ្វើឲ្យអ្នកបង្ហោះមានទោសបាន។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទដូចតទៅ៖
Tag:
ហ្វេសប៊ុក
ច្បាប់
សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com