ជាតិ
សង្គមជាតិ
សញ្ញាបត្របាក់ឌុបឆ្នាំ២០១៥ អាចដកបានហើយ!
× ភ្នំពេញ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៤ សីហា ២០១៥ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផលិតរួចរាល់ហើយ។ នេះបើតាមលិខិតរបស់ក្រសួង ជម្រាបជូនប្រធានមន្ទីរអប់រំរាជធានី-ខេត្ត នៅថ្ងៃទី១៤ខែមិថុនានេះ។
ក្រសួងបានស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត រួសរាន់មកទទួលសញ្ញាបត្របាក់ឌុប នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជនប្រឡងជាប់ ដោយឥតគិតថ្លៃ។
បើតាមលិខិតខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់មន្ទីរអប់រំរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com