ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ចាប់ផ្តើម​បោះពុម្ព​សន្លឹកឆ្នោត ដោយ​ចំណាយ​ប្រាក់​ប្រមាណ​២.៦​លាន​ដុល្លារ
15, Jun 2018 , 9:46 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និតិ​កាល​ទី​៦ នាពេលខាងមុខ​។ លោក ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា សន្លឹកឆ្នោត​ដែល គ​.​ជ​.​ប​. ត្រូវ​បោះពុម្ព មាន​ជាង​១០​លាន​សន្លឹក ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ២.៦​លាន​ដុល្លារ​។



​ការបោះឆ្នោត​ថ្នាក់ជាតិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​។ ចំណែក ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨.៣​លាន​នាក់​៕



Tag:
 បោះឆ្នោត​
  គជប​
  សន្លឹកឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com