ពីនេះ ពីនោះ
«សំអាង»ព្យាង្គរាយ ឬ«សម្អាង»ព្យាង្គតម្រួត តើប្រើបែបណាត្រូវ?
× «សំអាង» ជាព្យាង្គរាយ និង«សម្អាង» ជាព្យាង្គតម្រួត សុទ្ធតែបញ្ជាក់ថាត្រឹមត្រូវដូចគ្នា គ្រាន់តែបច្ចុប្បន្នកាលសាធារណជននិយមប្រើពាក្យ«សំអាង»ជាព្យាង្គរាយជាង។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «សំអាង ឬសម្អាង» នេះគឺអាចប្រើបានដូចគ្នាទាំងពីរ។
ពាក្យ «សំអាង ឬសម្អាង» ជាដំណើរ ឬរបស់ដែលគួរអាងដល់, ភ័ស្តុតាង,តឹកតាង។ បើតាមសម័យកាលបច្ចុប្បន្ននេះ ពាក្យថា «សំអាង» ត្រូវបានលើកយកប្រើច្រើនជាង«សម្អាង» ដោយពួកគេសរសេរជា «សំអាង» ក្នុងន័យថា ដើម្បីតុបតែងខ្លួនក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធិផ្សេងៗ គឺត្រូវជ្រើសរើសសំអាងការណាដែលល្អ និងតម្លៃសមរម្យ។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com