កីឡាអន្តរជាតិ
អន្តរជាតិ
Butcher អតីត​ប្រធាន​ក្រុម​អង់គ្លេស ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​ហ្វីលីពីន​
15, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Terry Butcher អតីត​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ខណៈ​ក្រុម​នៅ​តំបន់​អាស៊ាន​មួយ​នេះ ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ Asian Cup នៅ​ឆ្នាំក្រោយ​។​



​លោក Butcher អាយុ​៥៩​ឆ្នាំ ធ្លាប់បាន​បង្ហាញខ្លួន​៣​លើក​នៅ World Cup ក្នុងតួនាទី​ជា​ខ្សែការពារ​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហើយ​ធ្វើជា​ប្រធាន​ក្រុម​នា​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ​១៩៨៩ ។ លោក​ត្រូវ​ជំនួស​តំណែង​របស់លោក Thomas Dooley អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អាមេរិក ដែល​បាន​ចាកចេញ​កាលពី​ថ្ងៃទី​១៨ ខែមីនា ក្រោយ​ដឹកនាំ​ជម្រើសជាតិ​ហ្វីលីពីន បាន​៤​ឆ្នាំ​។​

​បេសកកម្ម​ដំបូង​របស់លោក Butcher គឺ​នាំ​ហ្វីលីពីន ចូល​ប្រជែង​យកពាន AFF Suzuki Cup ដែល​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា មុន​យុទ្ធនាការ Asian Cup នៅ​ដើម​ឆ្នាំក្រោយ ដោយ​ហ្វីលីពីន​ត្រូវ​តទល់​ជាមួយ​ចិន កូរ៉េខាងត្បូង និង​គៀ​ហ្ស៊ី​ស​ស្ថាន​៕


Tag:
 បាល់ទាត់​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com