កីឡាជាតិ
ជាតិ
NOCC យក​ថវិកា​បាន​ពី​ការរត់​ប្រណាំង​១៥ ០០០​ដុល្លារ ប្រគល់ជូន​ពេទ្យ​គន្ធបុប្ផា​
16, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​យក​ថវិកា​ចំនួន​១៥,០០០​ដុល្លារ ដែល​បានមកពី​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថវិកា​ទាំងនេះ បានមកពី​ការចុះឈ្មោះ​ចូលរួម​របស់​អត្ត​ព​លិ​ក និង​ការឧបត្ថម្ភ​របស់​សប្បុ​រស​ជន និង​ក្រុមហ៊ុន​ឯកជន​នានា​។



​ថវិកា​ចំនួន​១៥,០០០​ដុល្លារ ដែល​សល់​ពី​ការចំណាយ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​អង្គរ និង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ ត្រូវបាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។ ក្នុងនោះ​ទទួលបាន​ពី​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​អង្គរ​ចំនួន​១​ម៉ឺន​ដុល្លារ និង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​ចំនួន​៥​ពាន់​ដុល្លារ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក NOCC​។



​ថវិកា​ទាំងនេះ មាន​ប្រភព​មកពី​ការចុះឈ្មោះ​ចូលរួមរ​ត់របស់​អត្ត​ព​លិ​ក ការឧបត្ថម្ភ​ផ្ទាល់​ពី​សប្បុរសជន និង​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​នានា​។ គួររំលឹកថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​ឆ្នាំ​២០១៧ បាន​ទាក់ទាញ​អត្ត​ព​លិ​កជាង​៥​ពាន់​នាក់​មកពី​៣៣​ប្រទេស​ចូលរួម ខណៈ​ម៉ារ៉ាតុន​ចក្រភព​អង្គរ​ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ជាង​៤​ពាន់​នាក់​៕  

Tag:
 វ៉ា​ត់ ចំរើន​
  NOCC
  គន្ធបុប្ផា​
  ពាក់កណ្តាល​ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com