ជាតិ
បោះឆ្នោត
ក្រសួង​ការងារ​ឲ្យ​និយោជិត​សម្រាក​៣​ថ្ងៃ នៅ​ថ្ងៃ​បោះឆ្នោត​
16, Jun 2018 , 9:39 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ឲ្យ​កម្មករ​-​និយោជិត អាច​ឈប់សម្រាក​ការងារ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​៣០ ខែមិថុនា សម្រាប់​ដំណើរ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​។​



​ក្រសួង​ការងារ​បាន​បញ្ជាក់ថា ម្ចាស់​ក្រុមហ៊ុន និង​នាយក​រោងចក្រ សហគ្រាស ឬ​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត ឈប់សម្រាក​តាម​ការកំណត់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ដោយ​រក្សាទុក​ប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ដដែល​។

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង ។​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់​។ ចំណែក​កងកម្លាំង​ជាង​៨​ម៉ឺន​នាក់ នឹងត្រូវ​ដាក់ពង្រាយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕


Tag:
 បោះឆ្នោត​
 ​ថ្ងៃ​ឈប់សម្រាក​
 ​ក្រ​សូង​ការងារ​
 ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com