កីឡាជាតិ
ជាតិ
អំពើ​ល្អ​! អ្នករត់​កង់​បី​ម្នាក់​នៅ​សៀមរាប​តាម​យកលុយ​ឲ្យ​កីឡាករ​អង្គ​រថា​យ​ហ្គឺ​រដែ​ល​ភ្លេច​
15, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​អ្នករត់​កង់​បី​ក្នុង​ខេត្តសៀមរាប​ម្នាក់​បាន​ផ្ញើ​សារ​ទៅកាន់​ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ លោក Akihiro Kato ដើម្បី​សុំ​ជួប​កីឡាករ Kazuteru Okamoto ដែល​បាន​ភ្លេច​លុយ​២០​ដុល្លារ​នៅលើ​កង់​បី​របស់លោក​។ អ្នករត់​បី​នោះ​ទទួលបាន​អាវយឺត​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ជា​សំណង​មួយ ក្រោយ​ប្រគល់​លុយ​២០​ដុល្លារ​ឲ្យ​កីឡាករ​រូបនោះ​វិញ​។

 

​ក្រោយ​ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​រវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​កាលពី​ថ្ងៃទី​៩ ខែមិថុនា បុរស​រត់​កង់​បី​ដែលជា​អ្នកគាំទ្រ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់ បាន​ផ្ញើ​សារ​ទៅកាន់​ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រលោក Akihiro Kato សុំ​ជួប​កីឡាករ​ម្នាក់​។ អ្នករត់​កង់​បី​រូបនោះ បាន​ជួប​កីឡាករ Kazuteru Okamoto ដែល​ភ្លេច​លុយ​២០​ដុល្លារ​លើ​កង់​បី​របស់ខ្លួន​ដូច​បំណង​។ បន្ទាប់មក គាត់​បានប្រគល់​លុយ​២០​ដុល្លារ​នោះ​ឲ្យ​កីឡាករ Kazuteru វិញ ហើយ​កីឡាករ​ជប៉ុន​រូបនោះ ក៏បាន​ឲ្យ​អាវយឺត​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​មួយ​ដល់​បុរស​អ្នករត់​កង់​បី ដើម្បី​តបស្នង​ចំពោះ​ទឹកចិត្ត​ដែលជា​គំរូ​ដ៏​ប្រពៃ​មួយ​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​ដែល​បាន​បង្ហោះ​រូប​បុរស​រត់​កង់​បី​ជាមួយ​កីឡាករ Kazuteru បាន​រៀបរាប់ថា មួយ​ថ្ងៃមុន​ការប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ កីឡាករ Kazuteru Okamoto បាន​ជិះ​កង់​បី​ខាងលើ ហើយ​បាន​ភ្លេច​លុយ​២០​ដុល្លារ​នៅលើ​កង់​បី​នោះ​។ នៅ​ថ្ងៃ​ប្រកួត បុរស​រត់​កង់​បី​ខាងលើ បាន​ទៅ​ទស្សនា​និង​គាំទ្រ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ក្នុងនាម​ជា​អ្នកគាំទ្រ​។

​បុរស​នោះបាន​ចាប់អារម្មណ៍​លើ​កីឡាករ​ជប៉ុន​លេង​ម៉ូដ​សក់​ម្នាក់​ដែល​កំពុង​ទាត់​បាល់​ពិន័យ Free Kick ក្រោយ​អ្នកគាំទ្រ​ស្រែក​ដោយ​ហៅ​ឈ្មោះ​កីឡាករ​ខាងលើ​(Teru Teru) ភ្លាមៗ​នោះ​ធ្វើ​ឲ្យ​នឹក​ឃើញថា កីឡាករ​រូបនេះ​ហើយ​ដែល​បាន​ភ្លេច​លុយ​២០​ដុល្លារ​លើ​កង់​បី​របស់ខ្លួន​។ ក្រោយ​ចប់​ការប្រកួត​អ្នកគាំទ្រ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​រូបនេះ បាន​ផ្ញើ​សារ​ទៅកាន់​ប្រធាន​ក្លិប​សុំ​ជួប​កីឡាករ Kazuteru Okamoto តែម្តង​៕ 


Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Kazuteru Okamoto
© រក្សាសិទ្ធិដោយ thmeythmey.com