អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​គោ​ជល់ នឹង​ឧបត្ថម្ភ​ប្រាក់​៥០០​ដុល្លារ​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ ដែល​ឈ្នះ​ខ្សែក្រវាត់​នៅ​បារាំង​
15, Jun 2018 , 5:10 pm        
រូបភាព
​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ នឹង​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥០០​ដុល្លារ​សហរដ្ឋអាមេរិក ជាការ​លើកទឹកចិត្ត ជូន​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​បុរាណ ប្រសិនបើ​ដណ្ដើមបាន​ខ្សែក្រវាត់ នៅក្នុង​កម្មវិធី ការ​ប្រដាល់​អន្តរជាតិ នៅ​ប្រទេស​បារាំង ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ស្អែក​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក មាន សំអុល នាយក​ភេសជ្ជៈ​គោ​ជល់​នៅ​កម្ពុជា​។​

​អ្នក​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​៤​រូប គឺ​កីឡាករ ម៉ឺន សុភា​, ឡៅ ចន្ទ្រា​, ឃុន ឌី​ម៉ា និង ផាន់ គ្រាន់ ត្រូវ​ប្រកួត​កម្មវិធី Rahu Fight II 2018 ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា នៅ​សង្កាត់ Bussy St. Georges ទីក្រុង​ប៉ារីស​។ ក្នុងនោះ ឃុន ឌី​ម៉ា ត្រូវ​ប្រជែង​ខ្សែក្រវាត់ ជាមួយ​កីឡាករ​ម្ចាស់​ស្រុក​។ លោក មាន សំអុល គូសបញ្ជាក់ថា ការឧបត្ថម្ភ​ទឹកប្រាក់​នេះ គឺជា​ការលើកទឹកចិត្ត​ដល់​កីឡាករ​គុន​ខ្មែរ ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ ជាពិសេស គឺ​ជំរុញ​ឲ្យ​អ្នក​ប្រដាល់ ដែល​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ឲ្យ​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​កសាង​កិត្តិយស និង​ដណ្តើមបាន​ខ្សែក្រវាត់ ពី​ឆាក​អន្តរជាតិ មក​ជូន​ជាតិ​មាតុភូមិ​របស់ខ្លួន​។



​សូមបញ្ជាក់ថា ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង កាលពី​ទី​ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ ២០១៨ សម្រាប់​ការប្រកួត​អន្តរជាតិ Rahu Fight II 2018 ។ ដំណើរ​ទៅកាន់​ប្រទេស​បារាំង​លើក​នេះ ទទួលបាន​ការជួយជ្រោមជ្រែង និង​រៀបចំ​ដោយ លោក ហេង កុក​អៀរ និង​លោក ហួរ សុធី ម្ចាស់​ក្លិប Prodal Boran ដែល​តែងតែ​នាំយក​កីឡាករ​កម្ពុជា ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ នៅ​ប្រទេស​បារាំង​៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com