ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ៖ រឿងអត់ប្រយោជន៍លើហ្វេសប៊ុកទាក់ទាញការចាប់អារម្មណ៍ជាងរឿងចំណេះដឹង លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា ។ រូបថត ហ្វេសប៊ុករបស់លោក
× ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា លោក ប៉ា ច័ន្ទរឿន បាននិយាយថា ពលរដ្ឋបច្ចុប្បន្ននេះ ហាក់ចាប់អារម្មណ៍ខ្លាំងលើរឿងបរិហាកេរ្តិ៍គ្នាទៅវិញទៅមក នៅក្នុងបណ្ដាញសង្គម តែបែរជាមិនសូវចាប់អារម្មណ៍លើរឿងចំណេះដឹង ឬនយោបាយជាដើម។ បើតាមលោក ប៉ា ច័ន្ទរឿន ពលរដ្ឋដែលប្រើប្រាស់ហ្វេសប៊ុកភាគច្រើន មិនបានគិតគូរឲ្យបានច្បាស់ ឬខ្វះការយល់ដឹង ពីរបៀបប្រើប្រាស់បណ្ដាញសង្គមថា តើគួរប្រើប្រាស់វាបែបណា ឲ្យមានប្រយោជន៍?
អ្នកជំនាញបញ្ហាសង្គមរូបនេះ បានបន្តថា៖« ការបរិហារកេរ្តិ៍នរណាម្នាក់ នៅក្នុងបណ្ដាញសង្គម គឺជារឿងខុសច្បាប់ ដូច្នេះអ្នកដែលចូលរួមចែករំលែកបន្ត ក៏អាចមានទោសដូចគ្នាដែរ។ ហេតុដូច្នេះហើយ បានជាលោកជំរុញឲ្យប្រជាពលរដ្ឋ កុំបង្ហោះ ឬចែករំលែក នូវពាក្យពេចន៍ណា ដែលមានន័យបរិហារ ឬបញ្ហាផ្ទាល់ខ្លួនទៅក្នុងបណ្ដាញសង្គម ព្រោះវាអាចធ្វើឲ្យសីលធម៌ផ្ទាល់ខ្លួនធ្លាក់ចុះ នឹងអាចប្រឈមផ្លូវច្បាប់បន្ថែមទៀត»។
សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសតាមទូរសព្ទ រវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ា ច័ន្ទរឿន ដូចតទៅ៖
Tag:
ហ្វេសប៊ុក
ច្បាប់
សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com