កីឡាជាតិ
ជាតិ
សូល​ទី​ឡូ​អង្គរ​ត្រូវការ​ឈ្នះ​ទ័ព នា​ជំនួប​បម្រាម​ចុងក្រោយរ​បស់ លោក ភា សុ​ភ័​ក្ត្រា ល្ងាច​នេះ​
16, Jun 2018 , 2:10 pm        
រូបភាព
អ្នកគាំទ្រក្លិបសូលទីឡូអង្គរ ពេលគាំទ្រក្លិបក្នុងជំនួបជាមួយក្រុមអង្គរថាយហ្គឺរ។ រូបភាពពីហ្វេសប៊ុកក្លិបសូលទីឡូអង្គរ
អ្នកគាំទ្រក្លិបសូលទីឡូអង្គរ ពេលគាំទ្រក្លិបក្នុងជំនួបជាមួយក្រុមអង្គរថាយហ្គឺរ។ រូបភាពពីហ្វេសប៊ុកក្លិបសូលទីឡូអង្គរ
ដោយ:
​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ត្រូវ​ទត​ល់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) នា​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន​ស្តា​ត​ចាស់​។ នេះ​ជា​ជំនួប​ចុងក្រោយ​នៃ​ការពិន័យ​របស់លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ​។ ពហុ​កីឡដ្ឋាន​ជាតិ ជាទី​តាំង​កាត់សេចក្តី​រវាង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៦:៣០​នាទី ក្រោយ​អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន A.E.U ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង​។



​ក្រុម​សូល​ទី​ឡូ​អង្គរ ទាមទារ​ឈ្នះ​ក្រសួងការពារជាតិ នា​ជំនួប​សប្តាហ៍​ទី​១០​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ល្ងាច​នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ពី​តំបន់​កាត់ចេញ​នៃ​ក្របខណ្ឌ​បាល់ទាត់​កំពូល​។ បច្ចុប្បន្ន សូល​ទី​អង្គរ​ឈរ​លេខ​រៀង​ទី​១០​មាន​៨​ពិន្ទុ ពោលគឺ​លើ​ក្រុម​ដែល​ឈរ​ក្នុង​តំបន់​ក្រហម​អគ្គិសនី​មាន​៤​ពិន្ទុ តែមួយ​ចំណាត់ថ្នាក់​តែប៉ុណ្ណោះ​។

​ក្រុម​ក្រសួងការពារជាតិ បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គ​រនា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។ វា​ជា​ជំនួប​ចុងក្រោយ​នៃ​បម្រាម​របស់​គណៈកម្មកា​រវិ​ន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ហាម​មិន​ឲ្យ​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ក្រសួង​ការ​ជាតិ ដឹកនាំ​ក្រុម​៤​ប្រកួត​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​៤​មាន​១៥​ពិន្ទុ​។ ដូច្នេះ ទ័ព​ក៏​ត្រូវការ​ឈ្នះ​ដូចគ្នា​ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​លេខ​៣ ដែល​វិសាខា​កំពុង​ឈរ​ដោយមាន​១៩​ពិន្ទុ​។

​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​ម៉ោង​៣​រសៀល​នេះ  ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ត្រូវ​តទល់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ប្រើប្រាស់​អ្នកចាំទី​ដៃ​ទី​៣ អ៊ឹម រិ​ទ្ធា ក្រោយ​អ្នកចាំទី​ដៃ​ទី​១​និង​ទី​២​ជាប់​ពិន័យ​ព្យួរ​ការប្រកួត​៣​ខែ​រៀងៗ​ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុងជំនួប​នៅ​ខេត្តស្វាយរៀង​កាលពីពេល​កន្លងទៅ​។ ករណី​ប្រទូសរ៉ាយ​នេះដែរ ធ្វើ​ឲ្យ​កីឡាករ​សំខាន់ៗ​ចំនួន​៤​រូប​រួមមាន សឿ​យ វិសាល​, ណុប តុលា​, សារ៉េត គ្រី​យ៉ា និង​កីឡាករ សុក សំណាង អវត្តមាន​ក្នុងជំនួប​នេះ​ផងដែរ​។

​ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៦:៣០​នាទី​។ បច្ចុប្បន្ន​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ចាញ់​ណាហ្គា​វើ​ល ៤-២ កាលពី​សប្តាហ៍​មុន ឈរ​លេខ​រៀង​ទី​៦​មាន​១៤​ពិន្ទុ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​រៀង​ទី​៩​មាន​១១​ពិន្ទុ ក្រោយ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​សូល​ទី​ឡូ​អង្គរ​៕ 


Tag:
 Cambodian League 2018
  ភា សុ​ភ័​ក្ត្រា​
  សូល​ទី​ឡូ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com