ជាតិ
សេដ្ឋកិច្ច
៤​ខែ ឆ្នាំ​២០១៨ ចិន​វិនិយោគ​១៧​ពាន់​លាន​ដុល្លារ នៅ​កម្ពុជា​
17, Jun 2018 , 7:59 am        
រូបភាព
ជំនួប ពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា និងលោក សាង ហ្វីលីន នៅទីស្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
ជំនួប ពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា និងលោក សាង ហ្វីលីន នៅទីស្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន​ទឹកប្រាក់​សរុប ១៧​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ចិន្តា​សោភា ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក សាង ហ្វី​លីន (Shang Fulin) ប្រធាន​គណៈកម្មាធិការ​ច្បាប់​ធនាគារ​នៃ​ប្រទេស​ចិន នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​។​



​ក្នុងជំនួប​នេះ លោក សុខ ចិន្តា​សោភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិនិយោគ​របស់​ចិន​កន្លងមក ជាពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការផលិត​អគ្គិសនី និង​ការកសាង​ផ្លូវ​ល្បឿន​លឿន ដែល​បាន​នឹង​កំពុង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​ជាមួយគ្នានេះ លោក ក៏បាន​សម្តែង​ការពេញចិត្ត ចំពោះ​ប្រតិបត្តិ​ការបស់​ក្រុមហ៊ុន​ចិន ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ខេត្ត​ព្រះសីហនុ ដែល​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​បានល្អ  ដូចជា​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់ក​ម្មករ និង​បាន​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​យ៉ាងច្រើន​ឲ្យ​មក​កម្ពុជា​៕


Tag:
 ភ្នំពេញ​
  វិនិយោគ​ចិន​
  សុខ ចិន្តា​សោភា​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com