FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូ​ស្តា​រី​កា​ជួប​ស៊ែ​ប៊ី ម្ចាស់​ជើងឯក​អាល្លឺម៉ង់​ប៉ះ​ម៉ិ​ក​ស៊ិ​ក មុន​ជំនួប​ប្រេ​ស៊ី​ល​-​ស្វី​ស
17, Jun 2018 , 3:22 pm        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ឈានដល់​ជំនួប​ពូ​ល E និង​ពូ​ល F​។ នៅ​ពូ​ល E កូ​ស្តា​រី​កា ជួប​ស៊ែ​ប៊ី ប្រេ​ស៊ី​ល ប៉ះ​ស្វី​ស ខណៈ​ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់ បើកឆាក​ពូ​ល F ជាមួយ​ម៉ិ​ក​ស៊ិ​ក​។​



​កូ​ស្តា​រី​កា ជួប ស៊ែ​ប៊ី ម៉ោង​៧​ល្ងាច​នៅ​កីឡដ្ឋាន Samara Arena

​កូ​ស្តា​រី​កា​បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ម្តង​ហើយ​នៅ​ប្រេ​ស៊ី​ល​កាលពី​៤​ឆ្នាំមុន តាមរយៈ​ការឈាន​ទៅដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​អ៊ុយ​រូ​ហ្គា​យ អ៊ីតាលី និង​ស្មើ​អង់គ្លេស នៅក្នុង​ពូ​ល ហើយ​បន្តទៅ​ទម្លាក់​ក្រិ​ក មុន​ចាញ់​ហូ​ឡង់ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។ ស៊ែ​ប៊ី បាន​វិល​ត្រឡប់មកវិញ ក្រោយ​អវត្តមាន​តាំងពី​ឆ្នាំ​២០១០ មក​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​៖

-​កូ​ស្តា​រី​កា​: Keylor Navas; Giancarlo Gonzalez, Oscar Duarte, Johnny Acosta, Cristian Gamboa, Bryan Oviedo; David Guzman, Celso Borges, Bryan Ruiz, Christian Bolanos; Marco Urena
-​ស៊ែ​ប៊ី​: Vladimir Stojkovic; Branislav Ivanovic, Nikola Milenkovic, Dusko Tosic, Aleksandar Kolarov; Nemanja Matic, Sergej Milinkovic-Savic, Dusan Tadic, Adem Ljajic, Filip Kostic; Aleksandar Mitrovic​។​

​អាល្លឺម៉ង់ ជួប ម៉ិ​ក​ស៊ិ​ក ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន Luzhniki Stadium
​អាល្លឺម៉ង់ បើក​យុទ្ធនា​ការការពារ​តំណែង​ជើងឯក​ខ្លួន ដោយ​បាត់បង់​សមាជិក​ចាស់ៗ​មួយចំនួន ប៉ុន្តែ​លោក Joachim Low មាន​ជម្រើស​យុវជន និង​កីឡាករ​ដ៏​មានបទពិសោធន៍​ផ្សេងទៀត ដូចជា Toni Kroos, Julian Draxler ជាដើម​។ ម៉ិ​ក​ស៊ិ​កមាន​បេសកកម្ម​កែប្រែ​កំណត់ត្រា​របស់ខ្លួន​ក្នុងជំនួប​តទល់​ជាមួយ​អាល្លឺម៉ង់ ដោយ​ការ​ប៉ះគ្នា​១១​លើក​កន្លងមក ពួកគេ​បានឈ្នះ​តែម្តង​គត់​នៅ​ជំនួប​មិត្តភាព​នា​ឆ្នាំ​១៩៨៥ ។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​៖

-​អាល្លឺម៉ង់​: Manuel Neuer; Joshua Kimmich, Jerome Boateng, Mats Hummels, Jonas Hector; Sami Khedira, Toni Kroos; Thomas Müller, Mesut Ozil, Julian Draxler; Timo Werner
-​ម៉ិ​ក​ស៊ិ​ក​: Guillermo Ochoa; Carlos Salcedo, Hugo Ayala, Hector Moreno, Miguel Layun; Hector Herrera, Andres Guardado; Carlos Vela; Jesus Corona, Javier Hernandez, Hirving Lozano​។​

​ប្រេ​ស៊ី​ល ជួប ស្វី​ស ម៉ោង​១​យប់​នៅ​កីឡដ្ឋាន Rostov Arena
​ប្រេ​ស៊ី​ល ម្ចាស់​ជើងឯក​៥​ជំនាន់ មិន​ដែលមាន​ប្រវត្តិ​ចាញ់​ការប្រកួត​បើកឆាក​ឡើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣៤​មក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វី​សនឹង​ព្យាយាម​បំបែក​កំណត់ត្រា​ទាំងនេះ ដូចជា​ពួកគេ​បាន​បំបាក់​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ​នា​ជំនួប​បើកឆាក​កាលពី​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​៖
-​ប្រេ​ស៊ី​ល​: Alisson; Danilo, Thiago Silva, Miranda, Marcelo; Casemiro, Paulinho, Philippe Coutinho; Willian, Gabriel Jesus, Neymar.

-​ស្វី​ស​: Sommer; Lichtsteiner, Schaer, Akanji, Rodriguez; Behrami, Xhaka; Shaqiri, Dzemaili, Zuber; Seferovic.


Tag:
 FIFA World Cup
  GroupE
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com