ជាតិ
ជនជាតិនីហ្សេរីយ៉ា ៣៤នាក់ ត្រូវបានឃាត់ខ្លួន ពីបទឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា
× ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ា ចំនួណ៣៤នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ពីបទឆ្លងដែន ធ្វើការខុសច្បាប់នៅកម្ពុជា និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនជាតិនីហ្សេរីយ៉ា ចំនួន៣៤នាក់ និងជនជាតិវៀតណាមម្នាក់ ប្រុសទាំងអស់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន។ ការចាប់ខ្លួននេះធ្វើឡើងក្រោមបទចោទ ឆ្លងដែន ធ្វើការខុសច្បាប់នៅកម្ពុជា និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយចាប់ខ្លួន ជនបរទេសទាំង៣៥នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ជនបរទេសទាំង៣៥នាក់ ត្រូវបានឃាត់ខ្លួន នៅតំបន់ដែលមានជនជាតិស្បែកខ្មៅរស់នៅច្រើន នោះគឺភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។ តាមស្នងការនគរបាលជាតិ ការចុះឃាត់ខ្លួននេះ ធ្វើឡើងដោយមានការចូលរួមពីកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមជាមួយកងកម្លាំងមូលដ្ឋានខណ្ឌមានជ័យ៕
Tag:
សន្តិសុខ
សង្គម
ខុសច្បាប់
ជនជាតិស្បែកខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com