ជាតិ
សម្ដេចក្រុមព្រះ បាន​ធូរស្បើយ​ហើយ​
17, Jun 2018 , 5:10 pm        
រូបភាព
រូបពីគណនីហ្វេសបុក ព័ត៌មានសម្តេចក្រុមព្រះ
រូបពីគណនីហ្វេសបុក ព័ត៌មានសម្តេចក្រុមព្រះ
ដោយ:
​ភ្នំពេញ​៖ សម្ដេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ បាន​ឆ្លង​ផុត​គ្រោះថ្នាក់​ហើយ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​។ នេះ​បើតាម​ប្រភពពី​អ្នក​ដង្ហែរ​ក្បួន​សម្ដេចក្រុមព្រះ មុនពេល​កើតហេតុ​។ បច្ចុប្បន្ន​សម្រេច​ក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ដោយ​ព្រះអង្គ​រងរបួស​ប្រេះ​ស្មងជើង​ខាងឆ្វេង  ចំណែកឯ​ការហូរ​ឈាម​តាម​ត្រចៀក​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា មិនមាន​បញ្ហា​ដល់​ព្រះ​សិរសា (​ក្បាល​) របស់​ព្រះអង្គ​ឡើយ​។​



​យ៉ាងណា​ព័ត៌មាន​អំពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​ក្រុមគ្រូពេទ្យ និង​ព្រះ​ញាតិវង្ស​ បិទ​មិនទាន់​ឲ្យ​ព្រះអង្គ​ដឹង​ឡើយ ដោយ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​ទ្រង់​។​

​សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​តាក់ស៊ី នៅ​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃអាទិត្យ​នេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុ​ការ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​របួស​ចំនួន​៦​នាក់ ស្លាប់​ម្នាក់​គឺ​អ្នក​ម្នាង អ៊ុក ផល្លា​៕


Tag:
 ​សម្ដេចក្រុមព្រះ​
 ​គ្រោះថ្នាក់​ចរាចរណ៍​
 ​អ្នក​ម្នាង​អ៊ុក​ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com