ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ា ច័ន្ទ​រឿន ៖ ត្រូវមាន​វិធានការ​ច្បាស់លាស់​លើ​បុគ្គលិក​វក់​ហ្វេ​ស​ប៊ុ​ក ភ្លេច​ការងារ​
17, Jun 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​វក់​លេង​ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គលិក កំពុង​ក្លាយជា​បញ្ហា​ចោទ សម្រាប់​ថៅកែ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម ​​ពី​ការធ្លាក់ចុះផលិតភាព​ការងារ ខណៈ​ការប្រកួតប្រជែង​ទីផ្សារ កំពុង​តានតឹង​។ ត្រង់​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​ទស្សនវិជ្ជា និង​សីលធម៌ ផ្ដល់​គំនិត​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ទាំងអស់ ត្រូវ​រៀបចំ​វិធានការ​ឲ្យ​បាន​តឹងរឹង លើ​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណិ​ត​ដើម្បី​កុំ​ឲ្យ​ផលិតភាព​ការងារ​ក្រុមហ៊ុន​ធ្លាក់ចុះ ដោយសារតែ​ការលេង​ហ្វេ​ស​ប៊ុ​ក​។



​​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក ប៉ា ច័ន្ទ​រឿន ដូចតទៅ​៖




អត្ថបទទាក់ទង


​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា លោក ប៉ា ច័ន្ទ​រឿន បាន​និយាយថា គោលនយោបាយ​អ៊ី​ន​ធឺ​ណិ​ត (Network Policy) ដែល​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​រៀបចំ គឺ​ការកំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​ក្នុង​មួយថ្ងៃ ​បុគ្គលិក​ត្រូវមាន​ពេល​ប៉ុន្មាន អាច​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​? ហើយ​ប្រើប្រាស់​ក្នុង​កម្រិតណា ដែល​វា​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​។ សម្រាប់​លោក ប៉ា ច័ន្ទ​រឿន ការកំណត់​គោលនយោបាយ​អ៊ី​ន​ធឺ​ណិ​ត​បែបនេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បុគ្គលិក​ ចំណាយពេល​វេលា​អត់​ប្រយោជន៍​ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​នាំ​ឲ្យ​ប៉ះពាល់​ម៉ោង​ការងារ និង​ធ្លាក់ចុះ​ផលិតភាព​ការងារ ឬ​អាជីវកម្ម​ក្រុមហ៊ុន​៕



Tag:
 ​ហ្វេ​ស​ប៊ុ​ក​
 Network
 ​ច្បាប់​
 ​សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com