ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក​៖ គួរ​ផ្អាកធ្វើ​ដំណើរ និង​នេសាទ​តាម​សមុទ្រ ពីថ្ងៃ​ទី​១៨ ដល់​២៤ ខែមិថុនា​
17, Jun 2018 , 10:45 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បណ្ដា​ខេត្ត​នៅតាម​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដែល​អាចធ្វើ​ឲ្យ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ ដែល​បណ្ដាលមកពី ខ្យល់មូសុង​និរតី កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​។ ហេតុនេះហើយ​បានជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​គួរ​ផ្អាក​ការធ្វើដំណើរ ឬ​នេសាទ​តាម​សមុទ្រ​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។​


​ជាមួយគ្នានេះ​ក្រសួង​ក៏បាន​បញ្ជាក់ដែរថា នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត ក៏​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​បរិមាណ ពី​មធ្យម​ទៅ​បង្គួរ​ផងដែរ​៕

Tag:
 ​អាកាសធាតុ​
 ​មាត់សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com