ជាតិ
រថយន្ត
សេដ្ឋកិច្ច
ផ្លូវ​តម្លៃ​១២២​លាន​ដុល្លារ របស់​ខេត្តបន្ទាយមានជ័យ និង​ឧត្ដរមានជ័យ នឹង​ប្រើ​បាន​នៅ​ចុងឆ្នាំ​នេះ​
18, Jun 2018 , 7:39 pm        
រូបភាព
ដោយ:
​ឧ​ត្ត​រ​មានជ័យ​៖ កំណាត់​ផ្លូវជាតិ​លេខ ៥៨ ប្រវែង ១៧៤​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រោង​បញ្ចប់​ការសាងសង់​នៅក្នុង​ខែធ្នូ​ឆ្នាំនេះ​។



​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្លូវ​នេះ​មាន​ប្រវែង ១៧៤​គីឡូម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ ដែល​ត្រូវ​សាងសង់​ក្រោម​កម្ចី​ពី​ប្រទេស​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល សរុប​ប្រមាណ ១២២​លាន​ដុល្លារ​អាមេរិក​។ ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​



​ផ្លូវ​នេះ​ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​៥ នៃ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ការសាងសង់​ផ្លូវ​នេះ​គ្រោង​បញ្ចប់​តាម​ផែនការ គឺ​នៅ​ចុងឆ្នាំ​នេះ បើទោះបី​ជាមាន​បញ្ហា​បច្ចេកទេស​ខ្លះ​។ បន្ទាប់ពី​ពិនិត្យឃើញ​កំហុស រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​របស់​ចិន ត្រូវ​កែសម្រួល​បច្ចេកទេស​មួយចំនួន ដើម្បី​ធានា​ឲ្យ​ផ្លូវ​ជាប់​រឹងមាំ​។​



​ផ្លូវ​មួយ​ខ្សែ​នេះ មិន​ត្រឹមតែ​ត​ភ្ជាប់​រាជធានី ខេត្ត​មួយចំនួន ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ក្នុង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​៕


Tag:
 ផ្លូវជាតិ​លេខ​៥៨
© រក្សាសិទ្ធិដោយ thmeythmey.com