FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធក្រូអាស៊ី Kalinic ត្រូវបានបញ្ជូនទៅផ្ទះវិញ
× ខ្សែប្រយុទ្ធក្រូអាស៊ី Nikola Kalinic ត្រូវបានបញ្ជូនទៅផ្ទះវិញ។ សារព័ត៌មាននានាបានរាយការណ៍ថា ដោយសារតែរូបគេបានបដិសេធចូលលេងជាកីឡាករជំនួស នាអំឡុងពេលដែលក្រុមរបស់ខ្លួនយកឈ្នះនីហ្សេរីយ៉ា ២-០ នាជំនួបបើកឆាកពូល D។ បើគ្រូបង្វឹកបានបដិសេធ។
Kalinic អាយុ៣០ឆ្នាំ ស្ថិតនៅលើកៅអីកីឡាករបម្រុង៤ប្រកួតជាប់ៗគ្នា ដោយគេបានអះអាងថា មិនអាចលេងបានដោយសាររបួសខ្នង។ លោក Zlatko Dalic ដែលជាគ្រូបង្វឹក បានកត់សម្គាល់ថា ខ្សែប្រយុទ្ធ Fiorentina ក៏និយាយបែបនេះផងដែរនាជំនួបមិត្តភាពជាមួយប្រេស៊ីល។
លោក Zlatko Dalic បានលើកឡើងថា៖ «ខ្ញុំត្រូវការកីឡាករមាំមួន និងត្រៀមខ្លួនសម្រាប់ការប្រកួត»។ នៅក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹករូបនេះ អះអាងថា ការបញ្ជូន Kalinic ឲ្យត្រឡប់ទៅផ្ទះវិញ គឺក្រោមហេតុផលរបួស មិនមែនបញ្ហាវិន័យនោះឡើយ។
Kalinic បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៤១លើក និងស៊ុតបញ្ចូលទីចំនួន១៥គ្រាប់៕
Tag:
FIFA World Cup
GroupD
© រក្សាសិទ្ធិដោយ thmeythmey.com