ជាតិ
ព្រះមហាក្សត្រី យាងទៅគោរពវិញ្ញាណក្ខន្ធអ្នកមា្នង អ៊ុក ផល្លា រូបពីទំព័រហ្វេសបុក Royal du Cambodge
× សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ បានយាងទៅគោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា ដែលត្រូវជាព្រះរាជសុណិសា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលកំពុងតម្កល់នៅវត្តបទុមវត្តី រាជធានីភ្នំពេញ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសថា សពអ្នកមា្នង អ៊ុក ផល្លា នឹងត្រូវបូជានៅថ្ងៃ២០ ខែមិថុនា។ មកដល់ពេលនេះ មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច និងសាច់ញាតិ មិនទាន់ហ៊ានផ្តល់ដំណឹងពីមរណភាពរបស់អ្នកម្នាង ទៅដល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាស្វាមីនោះទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍និងសុខភាពរបស់ទ្រង់។
សូមរម្លឹកថា សម្តេចក្រុមព្រះ និងអ្នកម្នាង បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ ពេលដែលទ្រង់និងអ្នកម្នាង រួមទាំងមន្ត្រីផ្សេងទៀត ធ្វើដំណើរទៅជួបសំណេះសំណាលជាមួយអ្នកគាំទ្រ។ ក្រោយជួយគ្រោះថ្នាក់ចរាចរណ៍ អ្នកមា្នង ក៏សោយទិវង្គត ឯសម្តេចក្រុមព្រះ ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ៕
Tag:
មហាក្សត្រី
អ្នកម្នាង អុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com