អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB) បាន​បញ្ជូន​សិស្ស​ឆ្នើម​៥​នាក់ ទស្សនកិច្ច​សិក្សា​នៅ​ធនាគារ អេស៊ីលីដា នា​ប្រទេស​ឡាវ​
19, Jun 2018 , 11:59 am        
រូបភាព
​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB) កាលពីដើម​ខែមិថុនា បាន​បញ្ជូន​សិស្ស​ឆ្នើម​របស់ខ្លួន​ចំនួន​៥​នាក់ ទៅ​ទស្សនកិច្ច​សិក្សា នៅ​ធនាគារ អេស៊ីលីដា សាខា​ខេត្តស្ទឹងត្រែង និង​ធនាគារ អេស៊ីលីដា ក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។

​លោក បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​(AIB) បាន​ឲ្យ​ដឹងថា នេះ​ជា​លើកទីមួយ​ហើយ ដែល AIB បញ្ជូន​និស្សិត​ពូកែ​របស់ខ្លួន ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សាខា​ធនាគារ អេស៊ីលីដា នៅឯ​បរទេស ហើយ​AIB  គ្រោង​បញ្ជូន​សិស្ស និស្សិត​ពូកែៗ ទៅ​ទស្សនកិច្ច​នៅ​បរទេស ជា​រៀងរាល់ឆ្នាំ​។



​បើតាម លោក បណ្ឌិត ផុន ណារិន គោលបំណង​នៃ​ទស្ស​កិច្ច​សិក្សា​នេះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​បាន​សិក្សា ស្វែងយល់ ពី​ប្រតិបត្តិការ​ធនាគារ​( Banking operation) ថា​តើ​ធនាគារ អេស៊ីលីដា នៅ​ឡាវ ធ្វើ​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​យ៉ាងដូចម្ដេច​?  នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​(AIB) លោក​បណ្ឌិត ផុន ណារិន បញ្ជាក់​ដូច្នេះ​ថា​៖ «​និស្សិត បាន​សង្កេត​ពី​រចនាសម្ព័ន្ធ​រួម នៃ​សាខា​ធនាគារ​មួយ ថា​តើ​ធ្វើ​អ្វីខ្លះ ក្នុង​ប្រតិបត្តិការ​ធនាគារ​? មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទស្សនកិច្ច​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​និស្សិត ព្រោះ​ពួកគាត់​បាន​ស្វែង​រយ​ល់ពី​របៀប​ធ្វើការ​នៅ​បរទេស​។ ដូច្នេះ​ពេល​បញ្ចប់​ការសិក្សា សិស្ស និស្សិត មិន​ត្រឹមតែ​អាចធ្វើ​ការ​នៅ​ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ទៅធ្វើ​ការ​ជា​លក្ខណៈ​អន្តរជាតិ​បាន​ផងដែរ​»​។



​កញ្ញា ស៊ូ សុជាតា ជា​និស្សិត​ពូកែ ក្នុងចំណោម​និស្សិត​ទាំង​៥​នាក់ ដែល​ត្រូវ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស​លើកដំបូង​នេះ  បាន​ថ្លែងថា នាង​ពិតជា​រំភើប​ណាស់ ដែល​ខ្លួន​ទទួលបាន​ឱកាស​សិក្សា​លើកដំបូង​នេះ ដែល​បានធ្វើ​ឲ្យ​កញ្ញា​បាន​សិក្សា​ពី​ចំណេះដឹង​ថ្មីៗ ដែល​ខ្លួន​មិន​ធ្លាប់​បានដឹង​ពីមុនមក ។ កញ្ញា ស៊ូ សុជាតា ក៏បាន​ថ្លែងអំណរគុណ ដល់ AIB ដែល​ផ្តល់ឱកាស ក៏ដូចជា​លើកទឹកចិត្ត ដល់​សិស្ស និស្សិត ដែល​ខិតខំ​រៀនសូត្រ​។

​និស្សិត​រូបនេះ រៀបរាប់​ទៀតថា ទស្សនកិច្ច​សិក្សា​នេះ បានធ្វើ​ឲ្យ​ខ្លួន រួមទាំង​និស្សិត​ដទៃទៀត ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹង​បន្ថែម ដែល​ថ្នាក់​គ្រប់គ្រង​សាខា​នីមួយៗ បាន​ចែករំលែក​។ លើសពីនេះ ក៏​យល់ដឹង​ពី​ប្រតិបត្តិការ ក៏ដូចជា​សេវាកម្ម​យ៉ាង​សម្បូរបែប របស់​ធនាគារ​អេស៊ីលីដា​ផងដែរ​។ មិន​ត្រឹមតែ​ចុះ​ទស្សនកិច្ច​សិក្សា នៅតាម​ធនាគារ អេស៊ីលីដា​ប៉ុណ្ណោះ​ទេ និស្សិត ស៊ូ សុជាតា និង​និស្សិត​ឆ្នើម​៤​រូប​ទៀត ក៏បាន​ទស្សនកិច្ច​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​នៅក្នុង​ប្រទេស​ឡាវ​ដែរ ដែលជា​ឱកាស​ឲ្យ​ពួកគេ​បាន​យល់ដឹង​បន្ថែម​ពី​របៀប​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់​ប្រជាជន​ឡាវ និង​ការប្រើប្រាស់​ភាសា​ផងដែរ​។​



​សូមជម្រាបថា វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB) ត្រូវបាន​បង្កើតឡើង​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ទំហំ​បោះទុន​វិនិយោគ​ជិត ៤០​លាន​ដុល្លារ​អាមេរិក  សាងសង់​អគារសិក្សា​ថ្មី​ផ្ទាល់ខ្លួន​លំដាប់​ស្តង់ដា​អន្តរជាតិ ដែល​គ្រោង​នឹង​បើកសម្ពោធ ដាក់​ដំណើរ​ជា​ផ្លូវការ នៅ​ខែ ធ្នូ ២០១៨ នេះ ។ បច្ចុប្បន្ន​វិទ្យាស្ថាន​មាន​និស្សិត​ចំនួន​ជាង​៥០០​នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង លើ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ប្រកបដោយ​វិជ្ជាជីវៈ និង​គុណភាព ។ និស្សិត​រៀន​ចប់​ពី AIB នឹងមាន​អាទិភាព​ខ្ពស់ នៃ​ជម្រើស​ការងារ​ជាមួយ​ស្ថាប័ន​ដៃគូ MoU ទាំង ៦៩ ៕





​(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com