កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន ជួប កូ​ឡុំ​ប៊ី ប៉ូឡូញ ប៉ះ សេ​ណេ​ហ្គា​ល់ រុស្ស៊ី​ស្វាគមន៍​អេ​ហ្ស៊ី​ប​
19, Jun 2018 , 3:09 pm        
រូបភាព
ដោយ: រួបរួម
​ការប្រកួត FIFA World Cup 2018 នា​រាត្រី​ថ្ងៃ​អង្គារ​នេះ ជា​ជំនួប​លើកដំបូង​របស់​ក្រុម​នៅក្នុង​ពូ​ល H ដោយ ជប៉ុន តទល់​ជាមួយ កូ​ឡុំ​ប៊ី ប៉ូឡូញ ប៉ះ សេ​ណេ​ហ្គា​ល់​។ ឈានដល់​វេលា​ម៉ោង​១​យប់ ពូ​ល A ត្រឡប់មកវិញ តាមរយៈ​ជំនួប​រវាង​ម្ចាស់ផ្ទះ​រុស្ស៊ី និង​អេ​ហ្ស៊ី​ប​។​



​ជប៉ុន ប៉ះ កូ​ឡុំ​ប៊ី ម៉ោង​៧​ល្ងាច នៅ​កីឡដ្ឋាន Mordovia Arena
៤​ឆ្នាំ​ក្រោយមក ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍ World Cup​។ នៅលើ​ទឹកដី​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី បាន​យកឈ្នះ​ជប៉ុន ៤-១ ។ ខណៈ​ប្រធាន​ក្រុម Radamel Falcao របស់​កូ​ឡុំ​ប៊ី  ត្រូវ​បង្ហាញ​វត្តមាន ក្រោយ​ការខកខាន​ដោយសារ​បញ្ហា​របួស​កាល​ពី​ព្រឹត្តិការណ៍​លើក​មុន​នោះ ជប៉ុន​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បង្កើត​កំណត់ត្រា​ជ័យជម្នះ​លើ​ក្រុម​ពី​អាមេរិក​ខាងត្បូង ព្រោះ​កាលពី​ឆ្នាំ​២០០៣ ពួកគេ​បាន​ចាញ់ ១-០ ផងដែរ​ក្នុង FIFA Confederations Cup និង​ស្មើ ០-០ នា​ជំនួប​មិត្តភាព​ក្នុង​ឆ្នាំ​២០០៧​។​

​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​កូ​ឡុំ​ប៊ី​: David Ospina; Santiago Arias, Yerry Mina, Davinson Sanchez, Johan Mojica; Abel Aguilar, Carlos Sanchez, Juan Cuadrado, James Rodriguez; Luis Muriel, Radamel Falcao​។​
-​ជប៉ុន​: Eiji Kawashima; Hiroki Sakai, Maya Yoshida, Tomoaki Makino, Yuto Nagatomo; Makoto Hasebe, Gaku Shibasaki, Genki Haraguchi, Keisuke Honda, Takashi Inui; Yuya Osako​។​

​ប៉ូឡូញ ប៉ះ សេ​ណេ​ហ្គា​ល់ ម៉ោង​១០​នៅ​កីឡដ្ឋាន Spartak Stadium
​ក្រៅពី​ស៊ុយអែត សេ​ណេ​ហ្គា​ល់​ជា​ក្រុម​មួយ​នៅ​រុស្ស៊ី​ដែល​កីឡាករ​ទាំងអស់​សុទ្ធតែ​មិន​ប្រកប​អាជីព​នៅក្នុង​ស្រុក​។ សម្រាប់​ក្រុម​ពី​អាហ្វ្រិក​មួយ​នេះ Sadio Mane គឺជា​កម្លាំង​ដ៏​គំរាមកំហែង​មួយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូឡូញ មាន​ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ពោរពេញ​ទៅដោយ​ជោគជ័យ​ក្នុង​ក្របខណ្ឌ Bundesliga ជាមួយ​ក្លិប Bayern Munich​។​



​រុស្ស៊ី ជួប អេ​ហ្ស៊ី​ប ម៉ោង​១​យប់​នៅ Saint Petersburg Stadium
​សម្រាប់​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល A ម្ចាស់ផ្ទះ​រុស្ស៊ី​ស្វាគមន៍​អេ​ហ្ស៊ី​ប​ក្នុងជំនួប​លើកដំបូង​បំផុត​រវាង​ក្រុម​ទាំងពីរ​។ រុស្ស៊ី​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៥-០ លើ​អា​រ៉ា​ប៊ី​សា​អូឌីត  ខណៈ​អេ​ហ្ស៊ី​ប ដែល​មិនមាន​វត្តមាន​របស់ Mohamed Salah បាន​ចាញ់​អ៊ុយ​រូ​ហ្គា​យ ១-០​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​:
-​រុស្ស៊ី​៖ Igor Akinfeev; Mario Fernandes, Ilya Kutepov, Sergei Ignashevich, Yuri Zhirkov; Roman Zobnin, Yury Gazinsky, Daler Kuziaev; Aleksandr Golovin, Denis Cheryshev; Fedor Smolov

-​អេ​ហ្ស៊ី​ប​: Mohammed El Shenawy, Ali Gabr, Ahmed Hegazy, Ahmed Fathi, Mohammed Abdelshafy; Tarek Hamed, Mohammed El Neny, Mahmoud Trezeguet, Abdullah Al Said; Mohammed Salah, Marwan Mohsen៕


Tag:
 FIFA World Cup
  GroupH
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com