ជាតិ
សពអ្នកមា្នង អ៊ុក ផល្លា ចាប់ផ្តើមបូជាហើយ ទាំងសម្តេចក្រុមព្រះមិនបានដឹង
× សពអ្នកមា្នង អ៊ុក ផល្លា ជាអ្នកមា្នងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងបូជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅមុខវត្តបទុមវត្តី។ សម្តេច នរោត្តម ចក្រពង្ស ជាតំណាងព្រះមហាក្សត្រ ដែលយាងទៅប្រទានភ្លើង សម្រាប់ការបូជានេះ។
ដំណឹងមរណភាព និងការបូជាសពអ្នកម្នាង អ៊ុក ផល្លា មិនទាន់ត្រូវបានមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ឬសាច់ញាតិណាម្នាក់ ហ៊ានផ្តល់ទៅសម្តេចក្រុមនោះទេ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍និងសុខភាពរបស់ទ្រង់។ បច្ចុប្បន្ន សម្តេចក្រុមព្រះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
គួររម្លឹកថា សម្តេចក្រុមព្រះ និងអ្នកម្នាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរទៅជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះ បណ្តាលឲ្យអ្នកមា្នងសោយទិវង្គត ហើយសម្តេចក្រុមព្រះ រងរបួសធ្ងន់៕
Tag:
សម្តេចក្រុមព្រះ
អ៊ុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com