FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ព័រ​ទុយ​ហ្គា​ល់ អ៊ុយ​រូ​ហ្គា​យ និង​អេ​ស្ប៉ា​ញ ជា​ក្រុម​មានប្រៀប​នៅ​យប់​នេះ​?
20, Jun 2018 , 3:08 pm        
រូបភាព
កីឡាករនៃក្រុមទាំង៦សម្រាប់ជំនួបយប់នេះ។ រូបថត Getty Images
កីឡាករនៃក្រុមទាំង៦សម្រាប់ជំនួបយប់នេះ។ រូបថត Getty Images
ដោយ: រួបរួម
​ការប្រកួត FIFA World Cup 2018 ឈានដល់​ជំនួប​លើក​ទី​ពីរ​នៅក្នុង​ពូ​លហើយ ដោយ​ចាប់ផ្តើម​ពី​ជំនួប​រវាង​ម្ចាស់ផ្ទះ​រុស្ស៊ី និង​អេ​ហ្ស៊ី​ប កាលពី​យប់មិញ​។ នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ ព័រ​ទុយ​ហ្គា​ល់​ជួប​ម៉ា​រ៉ុ​ក​សម្រាប់​ជំនួប​ពូ​ល B មុន​អ៊ុយ​រូ​ហ្គា​យ ប៉ះ អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​ពូ​ល A​។ ឈានចូល​ថ្ងៃ​ពុធ អ៊ីរ៉ង់​តទល់​ជាមួយ​អេ​ស្ប៉ា​ញ​សម្រាប់​ជំនួប​មួយគូ​ទៀត​នៅក្នុង​ពូ​ល B​។​

​ព័រ​ទុយ​ហ្គា​ល់ ជួប ម៉ា​រ៉ុ​ក ម៉ោង​៧​ល្ងាច​នៅ​កីឡដ្ឋាន Luzhniki Stadium

​ក្រុម​ទាំងពីរ​មាន​អារម្មណ៍​ខុសពី​គ្នា​ដាច់ស្រឡះ​កាលពី​ជំនួប​ជើង​ទីមួយ​ក្នុង​ពូ​ល B​។ នៅ​ចុង​ម៉ោង Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​បី (Hat-trick) តាម​ស្មើ ៣-៣ ជាមួយ​អេ​ស្ប៉ា​ញ ប៉ុន្តែ​ចុង​ម៉ោង​ដូចគ្នា Aziz Bouhaddouz បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ដែល​នាំ​ឲ្យ​អ៊ីរ៉ង់​ឈ្នះ ១-០​។

​ព័រ​ទុយ​ហ្គា​ល់​គឺជា​ក្រុម​ដែលមាន​ប្រៀប​ខ្លាំង ប៉ុន្តែ​ម៉ា​រ៉ុ​ក​ជឿថា ប្រវត្តិសាស្ត្រ​អាច​កើតឡើង​សម្រាប់​ពួកគេ ដែល​ធ្លាប់បាន​បំបាក់​ក្រុម​ខ្លាំង​អឺរ៉ុប​មួយ​នេះ ក្នុង​លទ្ធផល ៣-១ នា​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៨៦ នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖

-​ព័រ​ទុយ​ហ្គា​ល់​: Rui Patricio; Cedric, Pepe, Jose Fonte, Raphael Guerreiro; William, Joao Moutinho, Bernardo Silva, Joao Mario; Andre Silva, Cristiano Ronaldo
-​ម៉ា​រ៉ុ​ក​: Monir El Kajoui; Achraf Hakimi, Ghanem Saiss, Mehdi Benatia, Hamza Mendyl; Karim El Ahmadi, Hakim Ziyach, Mbark Boussoufa, Younes Belhanda, Noureddine Amrabat; Khalid Boutaib​។​

​អ៊ុយ​រូ​ហ្គា​យ ជួប អា​រ៉ា​ប៊ី​សា​អូឌីត ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន Rostov Arena
Luis Suarez នឹង​ក្លាយ​កីឡា​ករទី​៦ ដែល​ចូល​លេង​១០០​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​។ ប្រសិនបើ​ទទួលបាន​ជ័យជម្នះ ក្រុម​អាមេរិក​ខាងត្បូង​មួយ​នេះ នឹង​ទទួលបាន​កៅអី​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​៣​លើក​ជាប់​គ្នា​។ អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវការ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ World Cup ជា​លើកដំបូង​សម្រាប់​រយៈពេល​២៤​ឆ្នាំ​ចុងក្រោយ​។ បើ​បរាជ័យ ពួកគេ​ត្រូវ​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពូ​ល A ជាមួយ​អេ​ហ្ស៊ី​ប​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖

-​អ៊ុយ​រូ​ហ្គា​យ​: Fernando Muslera; Guillermo Varela, Jose Maria Gimenez, Diego Godin, Martin Caceres; Nahitan Nandez, Matias Vecino, Rodrigo Bentancur, Cristian Rodriguez; Luis Suarez, Edinson Cavani

-​អា​រ៉ា​ប៊ី​សា​អូឌីត​: Mohammed Alowais; Mohammed Alburayk, Osama Hawsawi, Ali Albulayhi, Yasser Alshahrani; Salem Aldawsari, Abdullah Otayf, Salman Alfaraj, Taiseer Aljassam, Yahia Alshehri; Fahad Almuwallad​។​

​អ៊ីរ៉ង់ ជួប អេ​ស្ប៉ា​ញ ម៉ោង​១​យប់​នៅ​កីឡដ្ឋាន Kazan Arena
​អ៊ីរ៉ង់​កំពូល​ឈរលើ​កំពូល​តារាង​នៃ​ពូ​ល B បន្ទាប់ពី​ឈ្នះ​ការប្រកួត World Cup ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ហើយ​ពួកគេ​ត្រូវ​ព្យាយាម​បន្ថែមទៀត បើទោះបីជា​ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង​ក៏ដោយ​។ សម្រាប់​អេ​ស្ប៉ា​ញ លោក Fernando Hierro នឹង​ដឹកនាំ​ការប្រកួត​លើក​ទី​ពីរ​របស់ខ្លួន​តែប៉ុណ្ណោះ ដោយ​រំពឹងថា Diego Costa បន្ត​ស៊ុត​បញ្ចូល​ទី ហើយ​អ្នកចាំទី David de Gea នឹងមិន​ថ្លោះធ្លោយ​ទៀត​នោះឡើយ​។

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖
-​អ៊ីរ៉ង់​: Ali Beiranvand; Ramin Rezaeian, Morteza Pouraliganji, Pejman Montazeri; Masoud Shojaei, Saeid Ezatolahi, Ehsan Haji Safi, Omid Ebrahimi; Vahid Amiri, Sardar Azmoun, Alireza Jahanbakhsh
-​អេ​ស្ប៉ា​ញ​: David de Gea; Jordi Alba, Sergio Ramos, Gerard Pique, Nacho; Sergio Busquets, Thiago Alcantara , Andres Iniesta, Isco, David Silva; Diego Costa៕


Tag:
 FIFA World Cup
  GroupA
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com