ជាតិ
EuroCham រៀបចំ Breakfast Talk ពិភាក្សាអំពីសុវត្ថិភាពអ៊ីនធឺណិត
× តើត្រូវធ្វើយ៉ាងដូចម្តេចនៅពេលវេបសាយ ឬក្រុមហ៊ុនទាំងមូលរបស់អ្នកត្រូវបានចោរអ៊ីនធឺណិតគ្រប់គ្រង? តើអ្នកត្រូវការឧបករណ៍ ឬសមត្ថភាពបុគ្គលិកកម្រិតណាដើម្បីអាចជួយលោកអ្នកក្នុងការធានាសុវត្ថិភាពអ៊ីនធឺណិត? ឬក៏លោកអ្នកអាចមានសំណួរផ្សេងពីនេះក៏បាន។ ប៉ុន្តែដើម្បីទទួលបានចម្លើយ និងអនុសាសន៍នានាពីអ្នកជំនាញអន្តរជាតិ លោកអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយសភាពពាណិជ្ជកម្មអឺរ៉ុប ((EuroCham) ប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal។
ការពិភាក្សាស្តីពីសុវត្ថិភាពអ៊ីនធឺណិត (Cyber Security) នឹងត្រូវប្រព្រឹត្តទៅក្នុងកម្មវិធី Breakfast Talk របស់ EuroCham ដែលនឹងចាប់ផ្តើមពីម៉ោង៧កន្លះព្រឹកនៅថ្ងៃទី២១ខែមិថុនា។ អ្នកចូលរួមតម្រូវឲ្យបង់ថវិកា១៥ដុល្លារសម្រាប់អ្នកដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប និង២៥ដុល្លារសម្រាប់អ្នកដែលពុំមែនជាសមាជិក។
លោក Pinyo Treepetcharaporn មកពីក្រុមហ៊ុន Deloitte, លោក Fernando Serto មកពីក្រុមហ៊ុន Akamai និងលោក អ៊ូ ផាន់ណារិទ្ធ តំណាងមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសុទ្ធតែជាអ្នកមានពិសោធន៍ជាង១០ឆ្នាំលើវិស័យសុវត្ថិភាពអ៊ីនធឺណិតនេះ គឺជាវាគ្មិនដែលនឹងធ្វើបទបង្ហាញ និងឆ្លើយរាល់សំណួររបស់អ្នកចូលរួមនៅក្នុងកិច្ចពិភាក្សានោះ។
ជាញឹកញាប់ សភាពាណិជ្ជកម្មអឺរ៉ុប EuroCham ប្រចាំកម្ពុជាតែងរៀបចំកម្មវិធី Breakfast Talk ដើម្បីលើកយកប្រធានបទ និងពិសោធន៍នៃបញ្ហាអ្វីមួយដើម្បីចែករំលែកដល់សាធារណជន៕
Tag:
EuroCham
cyber security
© រក្សាសិទ្ធិដោយ thmeythmey.com