FIFA
កីឡាជាតិ
ជាតិ
រដូវ World Cup សម្តេច ហ៊ុន សែន ហាមចាក់ភ្នាល់លុយ
× នាពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រជិត២ម៉ឺននាក់នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាជនកម្ពុជា កុំឲ្យលេងភ្នាល់បាល់ទាត់។ ជាមួយគ្នានេះ សម្តេច បង្ហាញការហួសចិត្តចំពោះការចាញ់របស់ប៉ូឡូញ ២-១ ក្រោមថ្វីជើងក្រុមសេណេហ្គាល់។
ទន្ទឹមប្រជាជនលើពិភពលោកកំពុងរីករាយជាមួយការទស្សនាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup នៅប្រទេសរុស្ស៊ី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមប្រជាជនកម្ពុជាកុំឲ្យមានការភ្នាល់គ្រាប់បាល់ជាថ្នូរជាមួយថវិកា។ ការអំពាវនាវបែបនេះធ្វើឡើងពេល សម្តេច ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន១៧,៧៦៧នាក់ នៅខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
សូមស្តាប់សំឡេង៖
«រឿងដែលមិនគួរឲ្យជឿ គឺប៉ូឡូញទៅចាញ់សេណេហ្គាល់ បាល់វាមូលក្មួយ ហើយសូមមេត្តាកុំនាំគ្នាទៅលេងភ្នាល់ បើភ្នាល់គ្រាន់តែថ្ពក់ដៃបានហើយ កុំភ្នាល់លុយ»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ជុំវិញការអំពាវនាវដល់ប្រជាជនកុំឲ្យលេងភ្នាល់បាល់អំឡុងពេលប្រកួត World Cup។
សម្រាប់ការប្រកួត World Cup បើកឆាកពូល H កាលយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមកីឡាករជម្រើសជាតិសេណេហ្គាល់ បានយកឈ្នះក្រុមប៉ូឡូញក្នុងលទ្ធផល ២-១។ កីឡាករ Thiaga Cionek បានធ្វើឲ្យចូលទីខ្លួនឯង ឲ្យសេណេហ្គាល់នាំមុខ ១-០ លើប៉ូឡូញនៅតង់ទី១។ ខ្សែប្រយុទ្ធ M’Baye Niang សម្រេចបាន១គ្រាប់បន្ថែមសម្រាប់សេណេហ្គាល់ មុនកីឡាករ Grzegorz Krychowiak តែតបញ្ចូលទីតាមពីក្រោយ ២-១ សម្រាប់ប៉ូឡូញនៅ៤ចុងក្រោយនៃតង់ទី២៕
Tag:
បាល់ទាត់
សម្តេច ហ៊ុន សែន
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com