អត្ថបទពាណិជ្ជកម្ម
បណ្ដុះ​ទេពកោសល្យ និង​ជំនាញ​ជាមួយ​វិទ្យាស្ថាន CamEd Business School ដើម្បី​អនាគត​ដ៏​ជោគជ័យ​
20, Jun 2018 , 4:47 pm        
រូបភាព
ដោយ:
​មនុស្ស​ម្នាក់ៗ​នៅលើ​សកលលោក កើតមក​តែងតែមាន​ទេពកោសល្យ​ប្លែកៗ​រៀងៗ​ខ្លួន​។ មួយ​នួន​ក៏បាន​ស្វែងរក និង​បង្ហាញ​ទេពកោសល្យ​នោះ​ដោយ​ខ្លួនឯង ប៉ុន្តែ​មួយចំនួនទៀត ក៏​ត្រូវការ​ការបណ្ដុះបណ្ដាល​បន្ថែម​។ ហេតុ​ដូច្នេះហើយ មនុស្ស​គ្រប់រូប​តែង​ចាប់យក​សិក្សា​រៀនសូត្រ ទៅលើ​មុខជំនាញ​ផ្សេងៗ​គ្នា​។ ក្នុងនោះ ការសិក្សារ​រៀនសូត្រ ប្រៀប​បីដូច​ជាការ​ធ្វើដំណើរ​លើ​វិថី​មួយ ដើម្បី​ឆ្ពោះទៅកាន់​ភាពជោគជ័យ នៃ​ជីវិត​ការងារ និង​ជីវិត​រស់នៅ​ទៅ​អនាគត​។ មូលហេតុ​ចម្បង​នេះហើយ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ៗ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ មិនចេះ​ឈប់ឈរ និង​ស្វែងរក​ថ្នាល​បណ្ដុះបណ្ដាល​ណា ដែលមាន​ទាំង​គុណភាព និង​ប្រសិទ្ធភាព​អប់រំ​ខ្ពស់​។​
 
​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល (CamEd Business School) ជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ខាង​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ និង​សវនកម្ម ដែលមាន​ការទទួលស្គាល់​ទាំង​គុណភាព និង​សមត្ថភាព ក្នុងការ​បណ្តុះបណ្តាល​និស្សិត ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង​គ្រប់គ្រាន់ សម្រាប់​ធ្វើជា​គ្រឹះ​ក្នុងការ​ស្វែងរក​ការងារ បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វិទ្យាស្ថាន CamEd ជា​វិទ្យាស្ថាន​ដំ​បួង​គេ​បង្អស់ និង​តែមួយគត់​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគមន​គណនេយ្យករ​អន្តរជាតិ ACCA ដែលមាន​ការទទួលស្គាល់​រហូតដល់ ១៨៣ ប្រទេស​លើ​ពិភពលោក​។



​ជោគជ័យ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នេះ គឺ​ទទួលបាន​ដោយសារ​ការចូល​រួមសហកា​រ​បាន​យ៉ាង​ល្អ រវាង​ថ្នាក់ដឹកនាំ ក៏ដូចជា​ពី​សំណាក់​សាស្ត្រាចារ្យ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ មកពី​ក្នុង និង​ក្រៅប្រទេស រួមមាន​សហរដ្ឋអាមេរិក ចក្រភព​អង់​គេ្ល​ស សិង្ហ​បុរី និង​ប្រទេស​ល្បីល្បាញ​មួយចំនួនទៀត​។

​ជាមួយគ្នានេះដែរ ការបញ្ចប់​ការ​សិ​ក្យា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន CamEd សិស្សានុសិស្ស នឹង​ទទួលបាន​នូវ​សញ្ញាបត្រ​ពីរ គឺ​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា  និង​សញ្ញាបត្រ CAT (Certified Accounting Technician) ពី​ចក្រភព​អង់គ្លេស​។​
 
​ម្យ៉ាងវិញទៀត វិទ្យាស្ថាន CamEd ក៏បាន​បង្កើត​សមាគមនិស្សិត ក្លិប​សិក្សា កីឡា ការបោះ​ជំរំ និង​សកម្មភាព​សង្គម​ជាច្រើន ក្នុង​បំណង​ជំរុញ និង​លើកទឹកចិត្ត ក៏ដូចជា​បង្កើន​សមត្ថ​ភាព​ការគិត ការធ្វើការ​ជា​ក្រុម ភាពជា​អ្នកដឹកនាំ និង​ចំណេះដឹង​ផ្សេងៗ ទៅដល់​សិស្សានុសិស្ស​បន្ថែម ដែល​ធ្វើ​ឲ្យ​ពួកគេ ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​។

​ទទ្ទឹម​នឹង​ការសិក្សា ជា​រៀងរាល់ឆ្នាំ​វិទ្យាស្ថាន CamEd បាន​បន្ថែម​កម្មវិធី​សម្រាក​ល​ម្អែ​កាយ ក្នុង​គោលដៅ​ជួយ​លើកកម្ពស់​សមត្ថភាពរ​បស់​និស្សិត​មួយកម្រិត​ទៀត ក៏ដូចជា​បង្កើន​ភាពស្និទ្ធស្នាល​រវាង​និស្សិត​ទាំងអស់ ជួយ​កាត់បន្ថយ​នូវ​ភាព​តានតឹង​ពី​ការសិក្សា ព្រមទាំង​ឲ្យ​ពួកគេ ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ ពី​ការចូលរួម​នៅក្នុង​សកម្មភាព​នេះ​។


 
​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ វិទ្យាស្ថាន CamEd ក៏បាន​បង្កើត​ផ្នែក​ជួយ​ស្វែងរក​ការងារ​ឲ្យ​និស្សិត និង​សហការ​ជាមួយ​ក្រុមហ៊ុន​សវនកម្ម ធនាគារ និង​ស្ថាប័ន​ជាច្រើន ដូចជា PwC Deloitte KPMG E&Y ធនាគារ​កាណាឌីយ៉ា និង ANZ Royal ជាដើម ។ ការណ៍​នេះ បានផ្តល់​ភាពងាយស្រួល​យ៉ាងច្រើន​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា ឲ្យ​ទទួលបាន​ឱកាស​ការងារ នៅក្នុង​ស្ថាប័ន ក៏ដូចជា​ការ​អង្គភាព​ល្បីៗ​មួយចំនួន​។​

​ចាប់ផ្តើម​ទទួល​ពាក្យ​ចុះឈ្មោះ​សិក្សា ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សម្រាប់​ពត៌មាន​លម្អិត អាចមក​សាកសួរ​ពត៌មាន​បន្ថែម នៅ​វិទ្យាស្ថាន​ដោយផ្ទាល់​រៀងរាល់ថ្ងៃ ពី​ម៉ោង ៧​ព្រឹក ដល់​៨​យប់ នៅ​អាស័យដ្ឋាន​ផ្ទះ​លេខ ៦៤ ផ្លូវ ១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​នៅ​ជិត​ស្ពាន​នាគ​វត្តភ្នំ​)​។ សូម​ចូលទៅ​កាន់​គេហទំព័រ www.cam-ed.com ឬ​ទំនាក់ទំនង​តាមរយៈ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ ៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com