អត្ថបទពាណិជ្ជកម្ម
​ឧកញ៉ា សៀ ឬ​ទ្ធី ប្រកាស​ដំណើរការ​មូលនិធិ​ដែលមាន​ទុន​៥​លាន​ដុល្លារ ជួយ​ទ្រទ្រង់​Startup និង​SMEs នៅ​កម្ពុជា​
20, Jun 2018 , 5:06 pm        
រូបភាព
​លោក ឧកញ៉ា សៀ ឬ​ទ្ធី  ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ (WorldBridge Groups)  កំពុង ប្រមូលផ្ដុំ​ក្រុម​អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា ដែលមាន​សមត្ថភាព​ក​ម្រិ​ត​ខ្ពស់ មក​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ អំពី​ក្រុមហ៊ុន OOCTANE ដែលជា​ក្រុមហ៊ុន​គ្រឹះស្ថាន​ទុនវិនិយោគ​មួយ ដែលមាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់ និង​ទ្រទ្រង់​ក្រុមហ៊ុន​ដំណើរការ​បឋម (StartUp) និង​អាជីវកម្ម ខ្នាតតូច​និង មធ្យម (SMEs) នៅក្នុង​ប្រទេស​កម្ពុជា​។ ពិធី​សម្ពោធ​នេះ ធ្វើឡើង នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ Raffles ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អ្នកតំណាង​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ឥស្សរជន​ដទៃទៀត​។​

​ក្រុមហ៊ុន OOCTANE បច្ចុប្បន្នកំពុង​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ នៃ​ដំណើរការ​ចុះបញ្ជី​ពា​ណី​ជ្ជ​កម្ម​របស់ខ្លួន ជាមួយនឹង​ចក្ខុវិស័យ​ប្រកបដោយ​ឆន្ទៈ ក្នុងការ​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា មានការ​ផ្លាស់ប្ដូរ ទៅជា​មជ្ឍមណ្ឌល ឌីជីថល មួយនា​ពេលអនាគត​។​

​លោក ឧកញ៉ា សៀ ឫទ្ធី បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ថា នេះ​ជា​ជំពូក​ថ្មី​មួយ នៃ​ការវិនិយោគ​បែប​ថ្មី ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៍ក​ម្ពុ​ជាតា​ម អ៊ី​ធឺ​ណិ​ត ហើយ​លោក ក៏បាន​ប្រកាស​សម្ពោធ​ក្រុមហ៊ុន OOCTANE និង​ដាក់​ឲ្យ​ដំណើរការ​មូលនិធិ​ដំបូង​របស់ខ្លួន គឺ​មូលនិធិ​សម្រាប់​ទ្រទ្រង់ Startup របស់​ប្រទេស​កម្ពុជា ជូន​ដល់​សហគ្រិន​ក្នុងស្រុក និង​អន្តរជាតិ​។ ទុនវិនិយោគ​ក្នុង​ភាគហ៊ុន ទំហំ​ជាង ៥ លាន​ដុល្លារ​អាមេរិក​នេះ ធ្វើ​ឲ្យ​លោក ឧកញ៉ា សៀ ឫទ្ធី ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ នៅក្នុង​មូលនិធិ​។ ទន្ទឹមនឹងនេះ មូលនិធិ​បន្ថែម កំពុង​ច​ចារ​ជាមួយ​វិនិយោគ​គិ​ន​ដែលមាន​សក្តានុពល​ផ្សេងៗ​ទៀត ដោយ​លោក កំពុង​សម្លឹងមើល​ការពង្រីក​មូលនិធិ  ពី​ទឹកប្រាក់​៥​លាន​ដុល្លារ​អាមេរិក ទៅ ១០ លាន​ដុល្លារ​អាមេរិក​។ 



«​នៅ​ប្រទេស​កម្ពុជា មិនសូវ​ខ្វះ​ទេ​គំនិត​ច្នៃប្រឌិត និង​ស្មារតី​សហគ្រិន​។ សម្រាប់​យើង យុទ្ធនាការ​នៃ​ការបង្កើត​ក្រុមហ៊ុន OOCTANE គឺជា​ជំ​ហ៊ាន​មួយ​បន្ទាប់ពី​ទទួលបាន​ការរីកចម្រើន​រួចហើយ​ប៉ុណ្ណោះ ហើយក៏​អាច​នាំមក​នូវ​ការផ្លាស់ប្ដូរ ដែលជា​ឫសគល់ នៃ​ចក្ខុវិស័យ​មួយ​របស់​យើង ក្នុងចំណោម​ហ​គ្រិន​កម្ពុជា​ជំនាន់​ថ្មីៗ ដែល​តែងតែ​សោកស្ដាយ​ចំពោះ​កង្វះខាត ឱកាស​ក្នុង​ការបង្កើត​ដើមទុន​របស់គេ​នៅក្នុង​ប្រទេស​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឧកញ៉ា សៀ ឫទ្ធី ដែល​បន្តទៀតថា មាន​គម្រោង​ថ្មីៗ​មួយចំនួន មិនបាន​ធ្វើបែបនេះ​ទេ បន្ទាប់ពី​ឆ្នាំ​ដំបូង ដែល​គេ​បាន​បញ្ហា ឫ​ក៏​ពួកគេ​សម្រេចចិត្ត​ចេញ​ផ្សងសំណាង​នៅក្រៅ​ប្រទេស ដោយសារ​ខ្វះ​មូលនិធិ​សមរម្យ​នៅក្នុង​ស្រុក​។

​ឧកញ៉ា ឫទ្ធី បញ្ជាក់​ទៀត​ដូច្នេះ​៖«​យើង​ធ្វើការ​នៅទីនេះ ដើម្បី​ធ្វើឱ្យ​ប្រាកដថា មាន​ដើមទុន​វិនិយោគ​គ្រប់គ្រាន់ ដែល​អាច​ផ្ដល់ជូនបាន សម្រាប់​ការលើកកម្ពស់​ដល់​ការបង្កើត​អាជីវកម្ម​ថ្មីៗ ប្រកបដោយ​ការច្នៃប្រឌិត និង​ជំរុញ​ប្រទេស​កម្ពុជា ឲ្យ​ចូលទៅក្នុង​សតវត្ស​ឌីជីថល​សារជាថ្មី​។ យើង​កំពុង​សិក្សា​ទៅលើ​គម្រោង​អាទិភាព នៅក្នុង​ជំនាញ STEAM ដូចជា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិ​ស្ច​កម្ម សិល្បៈ និង គណិតវិទ្យា​។​ល​»​។​

​ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ បាន​សាទរ​ចំពោះ​ការដាក់​ដំណើរការ​មូលនិធិ​រប​ស់​ក្រុមហ៊ុន OOCTANE នាឱកាស​នេះ​នៅ​ប្រទេស​កម្ពុជា ដែលមាន​គោលដៅ​ស្របតាម​គោលដៅ​ដែល​បាន​រៀបរាប់ នៅក្នុង​ឯកសារស្ដីពីគោល        នយោបាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ព័ត៌មាន​របស់​កម្ពុជា ICT ឆ្នាំ​២០២០ របស់​ក្រសួង​ប្រៃ​ស​ណី​ណ៍ និង​ទូរគមនាគមន៍​។ ឯកឧត្តម កាន ច័ន្ទ​មេត្តា  ថ្លែង​ដូច្នេះ​៖«​ខ្ញុំ​ជឿជាក់ថា មូលនិធិ នេះ នឹង​អាចជួយ​ដល់​ក្រុមហ៊ុន​នានា នាំមុខ​ផ្នែក​បច្ចេកវិទ្យា ក្នុងប្រទេស និង​ជំរុញ​កម្ពុជា​ឱ្យទៅ​ក្នុង​វិស័យ​ឌីជីថល​នាពេល​អនាគត​»​។​    ​



​សូមជម្រាបថា ចាប់ផ្ដើម​ប្រកប​អាជីវកម្ម​ដែល​ការវិនិយោគ​នីមួយៗ អាស្រ័យ​លើ​ការច្នៃប្រឌិត​នោះ ដំណាក់កាល​ដំបូង​នៃ​មូលនិធិ​លើ​ការវិនិយោគ​របស់​បុគ្គ​ល​មួយរូបៗ អាច​នឹងមាន​ចាប់ពី ៥.០០០ ដុល្លារ ដល់ ១០.០០០ ដុល្លារ​អាមេរិក ឬ​យ៉ាងហោចណាស់​មាន​ដើមទុន​អប្បបរមា​ជា​មូលនិធិ​ពី ២៥.០០០​ដុល្លារ ក្នុង​ក្រុមហ៊ុន​នីមួយៗ​។ ចំណែកឯ​ការវិនិយោគ​បុគ្គល លើ​មូលនិធិ នឹង​ចាប់ផ្ដើម​ពី ៥.០០០​ដុល្លារ ដល់ ១០.០០០​ដុល្លារ ដែល​ក្នុងការ​វិនិយោគ​នីមួយៗ​នៃ​ការច្នៃប្រឌិត​សម្រាប់​ការចាប់​ផ្ដើ​អាជីវកម្ម នៅក្នុង​ដំណាក់កាល​ដំបូង​។ សម្រាប់​អាជីវកម្ម ដែលមាន​ផលិតផល​បាន​ប្រើប្រាស់​នៅក្នុង​ទីផ្សារ​រួចហើយ នឹង​អាច​ទទួលបាន​មូលនិធិ ២៥.០០០ ដុល្លារ​ក្នុង​មួយក្រុម​ហ៊ុន​៕









(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com