FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយ​រូ​ហ្គា​យ និង​រុស្ស៊ី ឡើង រីឯ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប ធ្លាក់ស្វ័យប្រវត្តិ​ក្នុង​ពូ​ល A
20, Jun 2018 , 11:49 pm        
រូបភាព
Suarez អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន។ រូបថត Getty Images/FIFA
Suarez អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន។ រូបថត Getty Images/FIFA
ដោយ: ថ្មីៗ
​អ៊ុយ​រូ​ហ្គា​យ បាន​យកឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ១-០ ដែល​នាំ​ឲ្យ​ពួកគេ និង​ម្ចាស់ផ្ទះ​រុស្ស៊ី ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប ហាលអាវ​ជា​ផ្លូវការ ជាមួយនឹង​ការប្រកួត​១​លើក​ទៀត​ក្នុង​ពូ​ល A ដែល​នៅ​សេសសល់​។



អត្ថបទទាក់ទង

Luis Suarez បង្ហាញ​វត្តមាន​លើក​ទី​១០០​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​នាទី​២៣ ហើយ​ត្រូវបាន​រក្សា​រហូតដល់​ប​ញ្ច​ប់​ការប្រកួត​។ ការរកបាន​គ្រាប់​បាល់​ជ័យជម្នះ​នាំ​ឲ្យ Suarez ក្លាយជា​កីឡាករ​ទីមួយ​របស់​អ៊ុយ​រូ​ហ្គា​យ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​៣​ព្រឹត្តិការណ៍ World Cup ដោយ​ឆ្នាំ​២០១០ គេ​រកបាន​៣​គ្រាប់ និង​ឆ្នាំ​២០១៤ រកបាន​២​គ្រាប់​។​

​លទ្ធផល​នេះ នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ ចាប់ដៃ​ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុងនាម​ជា​ក្រុម​តំណាង​ពូ​ល A  ខណៈ​អេ​ហ្ស៊ី​ប និង​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ហាលអាវ​ជា​ផ្លូវការ​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់ៗ​គ្នា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ៊ុយ​រូ​ហ្គា​យ និង​ម្ចាស់ផ្ទះ​រុស្ស៊ី ប្រើប្រាស់​ជំនួប​ចុងក្រោយ​របស់​ពួកគេ​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៥ ខែមិថុនា ខណៈ​ជំនួប​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប គ្រាន់តែ​ជាការ​ដណ្តើមយក​លេខ​បី​បង្គ្រប់កិច្ច​នៅក្នុង​ពូ​ល​តែប៉ុណ្ណោះ​៕


Tag:
 FIFA World Cup
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com