Diego Costa បានស៊ុតបាល់បញ្ចូលទីក្រោយសម្រាកតង់ទីមួយ ដើម្បីនាំឲ្យអេស្ប៉ាញឈ្នះអ៊ីរ៉ង់ ១-០ នាការប្រកួតក្នុងពូល B នៃពានរង្វាន់ FIFA World Cup 2018 នាកីឡដ្ឋាន Kazan Arena ប្រទេសរុស្ស៊ី។ ជ័យជម្នះនេះ នាំឲ្យអេស្ប៉ាញឡើងឈរកំពូលតារាងដោយមាន៤ពិន្ទុស្មើព័រទុយហ្គាល់ក្រោយប្រកួតបាន២លើកដូចគ្នា។
ម្ចាស់ជើងឯកឆ្នាំ២០១០ អេស្ប៉ាញ គ្រប់គ្រងបាល់រហូតដល់៧០ភាគរយក្នុងការប្រកួតទាំងមួល ប៉ុន្តែពួកគេមិនអាចទម្លាញរនាំងការពាររបស់អ៊ីរ៉ង់បានច្រើនគ្រាប់ឡើយ ពោលគឺសម្រេចបានគ្រាប់ជ័យជម្នះតែមួយគ្រាប់គត់នៅនាទី៥៤ របស់ Diego Costa និងជាគ្រាប់ទីបីរបស់ខ្សែប្រយុទ្ធមួយនេះ ក្រោយរូបគេរកបាន២គ្រាប់ក្នុងជំនួបស្មើ ៣-៣ ជាមួយព័រទុយហ្គាល់។