ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ទើប​ចូលធ្វើការ​សោះ កញ្ញា សុគ​ន្ធី សរសើរ​សហការី និង​ថ្នាក់ដឹកនាំ​បេ​ប៊ី​អោត​ឡេ​ត មិន​ដាច់​ពី​មាត់​ទៅហើយ​
21, Jun 2018 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​កញ្ញា ទៀប សុគ​ន្ធី បានចាប់ផ្តើម​ការងារ​នៅ​ហាង បេ​ប៊ី អោត​ឡេ​ត រយៈពេល​ជាង​៦​ខែ​មកហើយ​។ ក្រៅតែពី​បៀវត្ស សមរម្យ កញ្ញា សុគ​ន្ធី​អះអាងថា កញ្ញា​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​ការងារ​ថ្មី គឺជា​អ្នក​គិតលុយ ខណៈដែល​កន្លងមក​នា​ង​ធ្លាប់​ធ្វើជា​អ្នកលក់​ផលិតផល និង​ការធ្វើការងារ​ជា​ក្រុម​។ លើសពីនេះ នៅ​បេ​ប៊ី អោត​ឡេ​ត មាន​បរិយាកាស​ការងា​រ​ដ៏​ល្អ ដែល​ធ្វើ​ឲ្យ​គាត់​រីករាយ​ក្នុងការ​បំពេញការងារ ក៏ដូចជា​រៀនសូត្រ​ពី​កំហុស​របស់ខ្លួន ព្រមទាំង​ខិតខំ​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។ កញ្ញា ទៀប សុគ​ន្ធី ក៏​មិន​ភ្លេច​សរសើរ​សហការី​រប​ស់​ខ្លួន ជាពិសេស​ថ្នាក់ដឹកនាំ​ហាង បេ​ប៊ី អោត​ឡេ​ត ដែល​តែងតែ​យកចិត្តទុកដាក់ និង​ណែនាំ​ដល់​បុគ្គលិក​គ្រប់គ្នា ក្នុងន័យ​រីកចម្រើន​ទាំង​សមត្ថភាព​បុគ្គលិក និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន​។​

​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​ជាមួយ កញ្ញា ទៀប សុគ​ន្ធី បុគ្គលិក​ផ្នែក​គិតលុយ​នៃ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​នរោត្តម​៖



​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​៣​សាខា ដែល​សាខា​ទី​១ ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ  017 222 978 / 017 886 685 និង 017 888 292 ៕






© រក្សាសិទ្ធិដោយ thmeythmey.com