ជាតិ
​កម្ពុជា​-​ចិន នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ឲ្យ​កើន​ដល់ ៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០
21, Jun 2018 , 11:59 am        
រូបភាព
រូបភាព ពីប្រសួងពាណិជ្ជកម្ម
រូបភាព ពីប្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ កម្ពុជា​-​ចិន​កំពុង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កើន​ដល់ ៦​ពាន់​ដុល្លារ នៅត្រឹម​ឆ្នាំ​២០២០ ឲ្យ​ស្រប​នឹង​ផែន​ការដែល​បានកំណត់​។​



​នៅ​ថ្ងៃទី​១៩ ខែមិថុនា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោកស្រី កៅ យាន (Gao Yan) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន បានបង្ហាញ​ពី​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ នៅ​ឆ្នាំ​២០១៧ កម្ពុជា​-​ចិន បានសម្រេច​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា​ប្រមាណ ៥,៨០០​លាន​ដុល្លារ  (​កើនឡើង ២១.៨​ភាគរយ​) បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹមតែ ៤,៧៦០​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន បាន​កើនឡើង ២២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​តែ ៣,៩២៩​លាន​ដុល្លារ​។​

​ជាមួយគ្នានេះ ភាគី​ចិន នឹង​ពិចារណា​ក្នុងការ​បង្កើន​ការទិញ​ផលិតផល​បន្ថែម រួមទាំង​ការទិញ​អង្ករ​ពី​កម្ពុជា ដើម្បី​កាត់បន្ថយ​អ​តុ​លុ្យ​ភាព​ជញ្ជីងពាណិជ្ជកម្ម សម្រាប់​ឆ្នាំ​២០១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com