FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​យក​ផ្ទាំង​រូប​ពួកម៉ាក​តាម​ខ្លួន ព្រោះ​ពួកម៉ាក​នោះ​ត្រូវ​ប្រពន្ធ​ហាម​ចេញ​ក្រៅ​
21, Jun 2018 , 3:10 pm        
រូបភាព
ដោយ: ធីតា
​មិត្ត​យល់ចិត្ត​! លោក Javier ត្រូវបាន​ប្រពន្ធ​ហាម​ទៅ​មើល World Cup នៅ​រុស្ស៊ី បើទោះបីជា​ខំ​ប្រាប់ថា វា​ជា​ឱកាស​៤​ឆ្នាំ​ម្តង​ក៏ដោយ​។ ទីបំផុត មិត្តភក្តិ​ម៉ិ​ក​ស៊ិ​ក បាននាំគ្នា​យក​ផ្ទាំង​រូបភាព​លោក Javier ដាក់​តាម​ខ្លួន​ទៅគ្រប់​ទីកន្លែង​នៅ​រុស្ស៊ី ជាពិសេស​ទីតាំង​នៃ​ជំនួប​របស់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​។​



«Mi vieja no me dejo» អក្សរ​នេះ​មាន​នៅលើ​អាវ​របស់លោក Javier ដែល​មានន័យថា «​ប្រពន្ធ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ចេញពីផ្ទះ​ឡើយ​»​។ ប៉ុន្តែ​តាមរយៈ​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ ផ្ទាំង​រូបលោក Javier បានធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង​ជាមួយ​មិត្តសំឡាញ់​៥​នាក់​នៅ​រុស្ស៊ី​។​



​ក្រុម​មិត្តភក្តិ​របស់លោក Javier បាន​បង្កើត Group នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បង្ហោះ​រូបភាព និង​វីដេអូ​ជាច្រើន​របស់​ពួកគេ ជាមួយ​ផ្ទាំង​រូបភាព​របស់លោក Javier នៅតាម​ទីកន្លែង​នានា​នៃ​ព្រឹត្តិការណ៍​ប្រកួត FIFA World Cup​។​

​ទស្សនា​រូបភាព​ដែល​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Ingue Su Matrushka ដូចខាងក្រោម​៖





















Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com