កីឡាអន្តរជាតិ
អន្តរជាតិ
Fans ពិត​! អ្នកគាំទ្រ​ប៉េ​រូ​ខ្លះ​លះបង់​ការងារ ខ្លះ​ខ្ចីលុយ​ធនាគារ​ដើម្បី​ទៅ​មើល World Cup
21, Jun 2018 , 5:06 pm        
រូបភាព
​ការលះបង់​មិនគួរ​ឲ្យ​ជឿ​របស់ Fan ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ដោយ​អ្នកខ្លះ​ត្រូវ​ចោលការ​ងារ លក់​ឡាន ហើយ​ខ្លះទៀត​បាន​ទៅ​ខ្ចីលុយ​ធនាគារ​ដើម្បី​ទៅតាម​គាំទ្រ​ក្រុម​របស់​ពួកគេ​ដល់​ប្រទេស​រុស្ស៊ី​។​



​ប៉េ​រូ​មានឱកាស​ឈាន​មក​ប្រកួតប្រជែង​ពាន​កីឡាបាល់ទាត់​ពិភពលោក​ជា​លើកដំបូង​បន្ទាប់ពី​ខកខាន​អត់​រយៈពេល​ជាង​៣​ទសវត្សរ៍​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ១៩៨២​មក​។​
​ការប្រកួត​ដំបូង​របស់​ក្រុម​មកពី​តំបន់​អាមេរិក​ឡាទីន​នេះ បាន​ទទួលរង​បរាជ័យ​ក្រោម​ថ្វៃ​ជើង​ក្រុម​ដា​ណឺ​ម៉ាក​ក្នុង​លទ្ធផល ១-០ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C​។​

​បើតាម​ការផ្សាយ​របស់ BBC ក្រុម​អ្នកគាំទ្រ​របស់​ប៉េ​រូ​យ៉ាងច្រើន​កោះករ​បាន​ទៅ​គាំទ្រ​ក្រុម​របស់ខ្លួន​ក្នុងការ​ប្រកួត​បើកឆាក​នោះ​។ ក្នុងចំណោម​ពួកគេ មាន​អ្នកគាំទ្រ​មួយចំនួន​សុខចិត្ត​បោះបង់ចោល​ការងារ លក់​របស់របរ​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ដើម្បី​បាន​ប្រាក់​ទៅ​គាំទ្រ​ក្រុម​។​

​ការប្រកួត​លើក​ទី​២​របស់​ប៉េ​រូ នឹងត្រូវ​ជួប​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ បារាំង នៅវេលា​ម៉ោង ១០​យប់​នេះ បន្ទាប់ពី​ជំនួប​ដា​ណឺ​ម៉ាក និង​អូស្ត្រាលី​ដែល​ប្រព្រឹត្តទៅ​នៅ​ម៉ោង ៧​យប់​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com