ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ឈប់​នាំចូល​ឱសថ​បំប៉ន​ផ្លូវភេទ MADURA ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវិត
21, Jun 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស MADURA  BOX/10Capsules និង Coffee MADURA BOX/4 Sachets ដែល​នាំចូល​មកពី​ប្រទេស​ថៃ មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ Sildenafil អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត (​ស្លាប់​ដោយសារ​គាំងបេះដូង​)​។ នេះ​បើតាម​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។



​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ឱសថ​បំប៉ន​សុខភាព MADURA  BOX/10Capsules និង​Coffee MADURA BOX/4 Sachets ចាត់ទុកជា​ឱសថ​ក្លែងក្លាយ ដែល​បាន​នាំចូល​កម្ពុជា​គ្មាន​ប្រភព​ច្បាស់លាស់​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២១​ខែមិថុនា បានបញ្ជាក់​ដូច្នេះ​ថា​«​ឱសថ​ក្លែងក្លាយ​គ្រប់​ប្រភេទ គ្រប់​ពណ៌ គ្រប់​ឡូត៍ ពី​បណ្តា​ឱសថស្ថាន​-​រង និង​អាគារ​លក់​ឱសថ​បុរាណ នឹងត្រូវ​ប្រមូល​កំទេច​ចោល​ជាបន្ទាន់​»​។​

​បន្ថែម​ពីនេះ ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​អ្នក​ដែល​នាំចូល និង​ចែកចាយ ឱសថ​ខាងលើនេះ បញ្ឈប់​សកម្មភាព​លក់ និង​ផ្សព្វផ្សាយ ហើយ​ប្រមូលយក​ផលិតផល​ទាំងនោះ ពី​ទីផ្សារ​វិញ​ជាបន្ទាន់ មុននឹង​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕
 

Tag:
 ថ្នាំ​បំប៉ន​ផ្លូវភេទ​
  ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com