ជាតិ
សម្ដេច ស ខេង៖ អង្គការសង្គមស៊ីវិលជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាល
× ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកា ស្ដីពី «ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល» រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង លើកឡើងថា អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏ល្អដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិឌ្ឍន៍ប្រទេស និងលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានបបន្តថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានកិច្ចសហប្រតិបត្តិការល្អ ទើបជំរុញឲ្យសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចបន្ថែមថា តាមការសិក្សារួមមួយក្នុងចំណោមសង្គមស៊ីវិល ២០០០ កាលពីឆ្នាំ២០១២ កន្លងទៅបានបង្ហាញថា ពួកគេបានចំណាយទឹកប្រាក់សរុបប្រមាណពី ៦០០ ទៅ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអ្នកទទួលផលដោយផ្ទាល់ និងប្រយោលជិត ១២លាននាក់។
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមិថុនា ក្នុងវេទិកាដដែល សម្ដេច ស ខេង បានឲ្យដឹងថា អង្គការ-សមាគមទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរហូតមកដល់ពេលនេះមានចំនួន៥,៣៦៣ ហើយក្នុងចំនួននេះ សមាគមមានចំនួន ២,១៧៩៕
Tag:
ស ខេង
អង្គការសង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com