ជាតិ
ពលរដ្ឋខ្មែរ ២១នាក់ ដែលរងគ្រោះនៅបរទេស ត្រូវបានជួយឲ្យមកកម្ពុជាវិញ
× ពលរដ្ឋខ្មែរ ២១នាក់ ដែលរងគ្រោះនៅបរទេស ត្រូវបានស្ថានទូតកម្ពុជា ធ្វើអន្ដរាគមន៍ និងបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ នាខែមិថុនា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរខាងលើ មាន២នាក់បម្រើការងារតាមផ្ទះ នៅប្រទេសសឹង្ហបូរី, ១២នាក់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយស្ត្រី ៧នាក់ទៀត ចាញ់បោកមេខ្យល់ ទៅប្រទេសចិនរៀបការ និងស្នាក់នៅខុសច្បាប់។ ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា ពលរដ្ឋខ្មែរទាំងនេះ បានមកដល់កម្ពុជាអស់ហើយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com