FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយចាញ់ប្រេស៊ីលចុងម៉ោង កូស្តារីកា ក្លាយជាក្រុមទី៥ដែលបានហាលអាវនៅ World Cup ក្រុមអ្នកគាំទ្រកូស្តារីកា។ រូបថត Getty/FIFA
× កូស្តារីកា អស់ឱកាសក្នុងការឈានទៅវគ្គបន្ត បន្ទាប់ពីពួកគេបានរងបរាជ័យដ៏គួរឲ្យសោកស្តាយនាជំនួបពូល E ជាមួយប្រេស៊ីល។ ឈានដល់នាទីបន្ថែមទៅហើយ Coutinho និង Neymar បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ដើម្បីនាំម្ចាស់ជើងឯក៥ជំនាន់ឈ្នះក្នុងលទ្ធផល ២-០ លើក្រុមពីតំបន់អាមេរិកកណ្តាលមួយនេះ នៅកីឡដ្ឋាន Krestovsky Stadium ក្រុង Saint Petersburg។
បរាជ័យពីរប្រកួតជាប់គ្នានៅក្នុងពូល ដែលកាលពីលើកទីមួយចាញ់ ស៊ែប៊ី ១-០ ធ្វើឲ្យកូស្តារីកាអស់ឱកាសឈានទៅវគ្គបន្តដោយនៅសល់តែការប្រកួតបង្គ្រប់កិច្ចជាមួយស្វីសនៅថ្ងៃទី២៧ ខែមិថុនា ប៉ុណ្ណោះ។
កាលពី៤ឆ្នាំមុន កូស្តារីកា បានបង្កភាពភ្ញាក់ផ្អើលដោយពួកគេឈានឡើងរហូតដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ បរាជ័យនាពេលនេះ នាំឲ្យកូស្តារីកាក្លាយជាក្រុមទី៥ដែលបានហាលអាវ បន្ទាប់ពី អេហ្ស៊ីប, អារ៉ាប៊ីសាអូឌីត (ពូល A), ម៉ារ៉ុក (ពូល B) និងប៉េរូ (ពូល C)៕
Tag:
FIFA World Cup
GroupE
© រក្សាសិទ្ធិដោយ thmeythmey.com