ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទសម្ភាសន៍
វីដេអូ
ជនជាតិដើមភាគតិចគ្រឹង មិនចោល«ស្រាពាង» ពេលមានពិធីរៀបការ, បុណ្យសព និងសែនព្រេនផ្សេងៗ
27, Jun 2018 ,
8:39 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
រតនគិរី៖ ជនជាតិដើមភាគតិចរស់នៅភាគឦសាន នៃប្រទេសកម្ពុជា ភាគច្រើនបិតស្រាពាង តាមបែបប្រពៃណីរបស់ពួកគាត់ សម្រាប់ទុកពិសាជាលក្ខណគ្រួសារ និងនៅក្នុងពិធីផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិច។ «ស្រាពាង» ដែលភាសាគ្រឹងហៅថា «តាវេតើម» ត្រូវបានលោក បៀន យ៉ែម រស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី លើកឡើងថា ជនជាតិដើមភាគតិចយកវាទៅពិសានៅក្នុងកម្មវិធីផ្សេងៗដូចជា ពិធីរៀបមង្គលការ, បុណ្យសព និងសែនព្រេនជាដើម។ រីឯគ្រួសារខ្លះបិតស្រាពាងនេះសម្រាប់យកទៅលក់នៅលើទីផ្សារក៏មានដែរ។
«ស្រាពាង» ដែលជាអត្តសញ្ញាណរបស់ជនជាតិភាគតិចនៅភាគឦសាននេះ ផ្សំពីអង្ករដំណើប, អង្កាម, មេស្រា, និងសំបកឫសឈើច្រើនប្រភេទទៀត។ នេះជាការបញ្ជាក់របស់បុរសជនជាតិភាគតិច
គ្រឹងវ័យ ៤៣ឆ្នាំ នៅក្នុងបទសម្ភាសនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលជាបេសកកម្មលើទី៣ របស់ខ្លួនកាលពីថ្ងៃទី១៧ ដល់២០ ខែមិថុនា ឆ្នាំ២០១៨។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ (ThmeyThmey.com) ជាមួយនឹងលោក បៀន យ៉ែម ជនជាតិដើមភាគតិច
គ្រឹង
ដែលជាម្ចាស់ស្រាពាងដូចតទៅ៖
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក
ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្រាពាង
រតនគិរី
ជនជាតិដើមភាគតិចក្រឹង
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម