កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ម្នាក់ ព្យាយាម​ថើប​អ្នករាយការណ៍​ព័ត៌មាន​ស្រី​នៅ World Cup តែ​ត្រូវ​នាង​…
27, Jun 2018 , 8:59 am        
រូបភាព
​អ្នករាយការណ៍​ព័ត៌មាន​កីឡា​ស្រី​ឈ្មោះ Julia Guimarães បាន​រិះគន់​អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់​យ៉ាងខ្លាំង​ក្រោយពី​បុរស​នោះបាន​ព្យាយាម​ថើប​នាង​ក្នុងអំឡុងពេល​រាយការណ៍​ផ្ទាល់​ពី​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្រៅ​កីឡដ្ឋាន Ekaterinburg Arena កាលពី​ថ្ងៃទី​២៤ ខែមិថុនា មុន​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ជប៉ុន​ទល់នឹង​សេ​ណេ​ហ្គា​ល់ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H ខណៈ​អ្នក​រាយ​កាណ៍រ​ព័ត៌មាន​ជា​ស្ត្រី​រូ​បន​នេះ​កំពុង​ឈរ​រៀបចំ​ធ្វើ​អត្ថា​ធិ​ប្បាយ​ជុំវិញ​ការប្រកួត​នៅមុខ​ការ​មេ​រ៉ា​។​

​នាង Guimarães ជនជាតិ​កូ​ឡុំ​ប៊ី ជា​បុគ្គលិក​របស់​ទូរទស្សន៍ SporTV ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ប្រេ​ស៊ី​ល បានទទួល​ការ​សារ​ទរ​យ៉ាងច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ផ្សេងទៀត​ដែល​ឃើញ​ហេតុការណ៍​នោះ បន្ទាប់ពី​នាង​បាន​ស្តីបន្ទោស​ឲ្យ​បុរស​ម្នាក់​ដែល​ព្យាយាម​ថើ​មនាង​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​នោះ​។ បុរស​នោះ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​ជនជាតិ​រុស្ស៊ី​តែម្តង​។​
​តែ​យ៉ាងណាក៏ដោយ មិនមាន​ការឃាត់ខ្លួន​បុរស​ម្នាក់​នោះទេ ប៉ុន្តែ​អ្នកគាំទ្រ​នោះ​ក៏បាន​សូមទោស​នាង Guimarães ផងដែរ​៕

​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន ៣២ បាន​ដំណើរការ​ប្រកួត​រយៈពេល ១៣ ថ្ងៃ​មកហើយ​។ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ក៏បាន​ឈានដល់​ជុំ​ទី​៣ ហើយក៏​រកឃើញ​ក្រុម​ដែល​ឈានទៅ​វគ្គ​បន្ត និង​ហាលអាវ​ខ្លះៗ​ហើយ​ដែរ​៕




Tag:
 បាល់ទាត់​
  FIFA World Cup
  អ្នករាយការណ៍​ព័ត៌មាន​កីឡា​ស្រី
© រក្សាសិទ្ធិដោយ thmeythmey.com