កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ បាល់​ក៏ត្រូវ​ដូរ​ថ្មី​ដែរ​
27, Jun 2018 , 8:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បានប្រកាសថា បាល់​ថ្មី​មួយទៀត​នឹងត្រូវ​យកមកប្រើ ចាប់ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​តទៅ នៅក្នុង​ការប្រកួត​ពាន​រង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី​។​



​បាល់ Telstar Mechta នឹង​យកមក​ជំនួស​បាល់ Telstar 18 ដែល​បាន​ប្រើ​រួចហើយ ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល របស់​ក្រុម​ទាំង​៣២​។ បាល់​ទាំងពីរ​នេះ សុទ្ធតែជា​ផលិតផល​របស់​ក្រុមហ៊ុន Adidas ដូចគ្នា ខុស​តែ​ពណ៌​ប៉ុណ្ណោះ​។​



​បាល់​ថ្មី Telstar Mechta មានភ្ជាប់​មកជា​មួយ​ការ​រចនា​ពណ៌​ខ្មៅ លាយ​ក្រហម​អុចៗ លើ​ផ្ទៃ​ស​យ៉ាង​រស់​រវើក ខុសពី​បាល់​ចាស់ ដែលមាន​ពណ៌​ខ្មៅ​អុច​លើ​ផ្ទៃ​ស​។ បាល់​ពណ៌​ក្រហម​នេះ ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ដែល​អាចឈាន​ទៅកាន់​វ​គ្គ ១/៨ ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ​។​

Mechta បកប្រែ​ជា​ជា​ភាសា​រុស្ស៊ី​ថា «​ក្តី​សុបិន​» ហើយ​បាល់​ថ្មី​នេះ នឹងត្រូវ​យកមកប្រើ​ជា​លើកដំបូង ក្នុងការ​ប្រកួត​រវាង​បារាំង ទល់នឹង​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី​៣០ ខែមិថុនា វេលា​ម៉ោង​៩​យប់ (​ម៉ោង​នៅ​កម្ពុជា​)៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com