ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
លោក ង៉ូវ ឈីវ បុរសដែលជួយចិញ្ចឹមកុមារខ្មែរជិត៨ពាន់នាក់
27, Jun 2018 ,
5:11 pm
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
បេសកកម្មជួយកុមារខ្មែររបស់លោក ង៉ូវ ឈីវ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩០។ កាលណោះ លោកគឺជានាយកសាលាបឋមសិក្សាជ័យជម្នះផង ហើយក៏បានចាប់ផ្តើមរួមការងារជាមួយអង្គការគ្រូពេទ្យពិភពលោកផង និងបន្ទាប់មកជាមួយសមាគមឪពុកម្តាយចិញ្ចឹមកុមារកម្ពុជា។ មកដល់ឆ្នាំ 1998 មានកុមារខ្មែរ ៦២០០នាក់នៅទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីនៃសមាគមនេះ។ លោក ង៉ូវ ឈីវ បានបម្រើការងារនៅក្នុងសមាគមរហូតដល់ឆ្នាំ២០០៧ ជាឆ្នាំដែលលោកបានចូលនិវត្តន៍។ បេសកកម្មថ្មីលើការងារចាស់បានចាប់ផ្តើមឡើងវិញនៅក្នុងខែមករាឆ្នាំ២០១០ បន្ទាប់ពីលោកឃើញកុមាររើសអេតចាយម្នាក់គ្មានអ្វីបរិភោគ។ ដោយមានជំនួយពីមិត្តភក្តិជនជាតិបារាំងម្នាក់ឈ្មោះ អ៊ីវ ហ្សាក់កាំង លោក ង៉ូវ ឈីវ អាចទិញផ្ទះល្វែងមួយភ្លាម ហើយធ្វើបាយម្ហូបឲ្យកុមារក្រីក្រ កុមាររើសសំរាមបរិភោគ។ សកម្មភាពនេះបានក្លាយជាឈ្មោះអង្គការ ផ្ទះបាយកុមារ។
លោក ង៉ូវ ឈីវ ពន្យល់ថា៖«កាលណាកុមារបានហូបឆ្អែត វាដុះអ្វីមួយហើយ។ ដូចដើមឈើអ៊ីចឹង កាលណាអត់ជី អត់ទឹក វាគ្រាន់តែធំ តែអត់ផ្លែផ្កា។ កុមារក៏អ៊ីចឹងដែរ កាលណាហូបមិនឆ្អែត សុខភាពមិនល្អ វាគ្រាន់តែធំ តែអត់បញ្ញា ធ្វើការអ្វីមិនកើត។ បើសិនជាគេមើលមួយភ្លែត គេគិតថាខ្ញុំគ្រាន់តែចង់ឲ្យកុមារហូបឆ្អែត។ ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺកុមារចេះអាន ចេះសរសេរ និងគេចផុតពីគ្រឿងញៀន។ មនុស្សត្រូវការហូបសិន ទើបចេញអ្វីផ្សេងបាន។ មានឈាមជ័រជាអ្នកពូកែយ៉ាងក៏ដោយ បើហូបមិនឆ្អែតហើយ មិនអាចធ្វើបានទេ»។
ជារៀងរាល់ថ្ងៃនេះ នៅផ្ទះបាយកុមារដែលស្ថិតនៅពីក្រោយសាលាបឋមសិក្សាជ័យជម្នះ ក្នុងសង្កាត់បឹងកេងកង៣ មានកុមារពី ២០០ ទៅ៣០០នាក់ដែលបានទទួលអាហារពេលព្រឹក និងពេលថ្ងៃ។ ពួកគេគឺជាកុមារក្រីក្រក្នុងរាជធានី។ អ្នកខ្លះជាកូនអ្នកសុំទាន កូនអ្នកបោសសំរាម។ តាំងពីឆ្នាំ២០១០មក ផ្ទះបាយកុមារបានផ្តល់អាហារដល់កុមារចំនួនជាង៥៤០ពាន់ចានហើយ។ មានកុមារមិនតិចជាង១៥០០នាក់ទេដែលបានទទួលអាហារនៅក្នុងអង្គការនេះ។
លោក ង៉ូវ ឈីវ បានបកស្រាយយ៉ាងដូច្នេះថា៖«ការជួយរបស់យើងនេះ គឺមានគោលដៅមួយ ដូចជួយជាតិដែរ។ យើងជួយកុមារនៅចំពោះមុខ ហើយក៏ដូចជាជួយជាតិនៅថ្ងៃមុខដែរ។ បើកុមារមួយហ្នឹង យើងមិនបានជួយ គ្នាអត់បានរៀនសូត្រ ហើយក្លាយជាជនមួយដែលជួបប្រទះការលំបាក នៅ១០ ឬ១៥ឆ្នាំក្រោយ គេនឹងបង្កើតអ្នកលំបាកថែមទៀត។ បើយើងបានជួយម្នាក់ក្នុងថ្ងៃនេះ បានន័យថា ១៥ឆ្នាំក្រោយ យើងនឹងបានជួយមួយគ្រួសារ»។
មានសប្បុរសជនជាច្រើន ជាបុគ្គលផង និងជាស្ថាប័នផងដែលផ្តល់សេចក្តីទុកចិត្តលើសកម្មភាពមនុស្សធម៌របស់លោក ង៉ូវ ឈីវ ហើយបានផ្តល់ជំនួយជាប្រចាំ ជាអាហារ និងអង្ករ និងជាបន្លែផងដើម្បីផ្គត់ផ្គង់ផ្ទះបាយកុមារ។ ជំនួយទាំងនោះ មិនមែនមានត្រឹមតែសប្បុរសជននៅក្នុងប្រទេសនេះឡើយ ប៉ុន្តែអង្គការសប្បុរសធម៌បរទេសក៏ជាម្ចាស់ជំនួយរបស់ផ្ទះបាយកុមារដែរ។
មកដល់ពេលនេះ ជិត១០ឆ្នាំហើយដែលផ្ទះបាយកុមារបានផ្តល់អាហារល្អដល់កុមារខ្មែរក្រីក្រ។ អ្វីដែលសំខាន់ គឺនិរន្តរភាពសកម្មភាពផ្ទះបាយកុមារទៅថ្ងៃអនាគត ក្រោយពេលដែល លោក ង៉ូវ ឈីវ ចូលនិវត្តសារជាថ្មី ឬមិនអាចធ្វើការកិច្ចការនេះបានទៀត។ ពិតណាស់ អ្នកបន្តវេនត្រូវបានបណ្តុះបណ្តាលហើយ ប៉ុន្តែតើការតាំងចិត្តរបស់អ្នកបន្តវេនអាចធំជាងលោក ង៉ូវ ឈីវ ដែរឬទេ? នេះជាអ្វីដែលលោក ង៉ូវ ឈីវ បារម្ភ…
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ង៉ូវ ឈីវ
ផ្ទះបាយកុមារ
ម្ហូប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម